ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តទំនើប 570 ពាក់ស្លាកលេខភ្នំពេញ 2BK-7877 បុកម៉ូតូមួយគ្រឿង បណ្តាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអណោចអធ័ម

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តឡិចស៉ីសស៊េរីទំនើប570 មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BK-7877 បើកខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកម៉ូតូមួយគ្រឿង បណ្ដាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអណោចអធ័ម។

 ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ នៅចន្លោះ Km 139+140 ស្ថិតក្នុងភូមិចំការហ្លួង ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ

រថយន្តម៉ាកឡិចស៉ីស570 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BK-7877 អ្នកបើកបរឈ្មោះ ស៊ុន គឹមឆាយ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរមានទីលំនៅ ផ្ទះលេខ៤២៥E0 ផ្ទះ១៩៨ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ បើកបរក្នុងទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ លុះមកដល់កន្លែងកើតុហេតុបានបុក ម៉ូតូម៉ាកសង់កូរ៉េពណ៌ក្រហម ០១គ្រឿងគ្មានស្លាកលេខដែលបានឆ្លងកាត់ផ្លូវ បណ្តាលឲ្យអ្នកបើកបរ ម៉ូតូឈ្មោះ ង៉ែតហេង ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ/ឃុំ កើតុហេតុខាងលើ បានស្លាប់នៅនឹងកន្លែង

 ក្រោយកើតហេតុសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្ត និងម៉ូតូ ត្រូវបានកម្លាំង អាវុធហត្ថ ស្នាក់ការសន្តិសុខ៤០២ សហការជាមួយនិងកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សីលា យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបន្តរតាមនីតិវិធីនៅពេលក្រោយ៕ដោយ៖ ឆ្លាម សមុទ្រ


ចែករំលែក៖