ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងចម្រុះរបស់គណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកត្រពាំងប្រាសាទ ផ្អាកដំណើររថយន្ដក្រុងក្រុមហ៊ុន ជីធីអែហ្វ

ចែករំលែក៖

ខេត្ដឧត្ដរមានជ័យ៖ កម្លាំងចម្រុះរបស់គណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកត្រពាំងប្រាសាទ បានធ្វើការផ្អាកដំណើរ រថយន្តក្រុមហ៊ុនដឹកអ្នកដំណើរ ជី ធី អែហ្វ( G T F)មួយគ្រឿងដែលបានដឹកពលរដ្ឋមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនមេត្រីភាពសរុបចំនួន ២៧នាក់ ស្រី០៨នាក់ កាលពីព្រឹកថ្ងៃទី១៥ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិអូរក្រូច ឃុំស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថាពលរដ្ឋទាំងអស់ខាងលើ បំរ៉ុងឡើងទៅប្រមូលផ្តុំតវ៉ានៅភ្នំពេញ ។

ករណីនេះកម្លាំងចម្រុះបានយករថយន្ត និងពលរដ្ឋទាំងអស់មកសាលាស្រុកត្រពាំងប្រាសាទធ្វើការសាកសួរបំភ្លឺ ហើយក្រោយការសាកសួរពួកគាត់បានសារភាពថា ពួកគាត់ពិតជាមានបំណងឡើងទៅប្រមូលផ្តុំតវ៉ារឿងដីធ្លីពិតមែន ។ ប៉ុន្តែប្រជាពលរដ្ឋទាំងនេះមិនមានទីលំនៅក្នុងខេត្តឧត្តរមានជ័យនោះទេពួកគាត់មានទីលំនៅក្នុងខេត្តព្រះវិហារ និងខេត្តសៀមរាប កំពុងស្នាក់នៅក្នុងដីទំនាស់ ។

ករណីនេះបានធ្វើការស្រាវជ្រាវដើម្បីបម្រើឲ្យជំនាញក្នុងការគ្រប់គ្រង ដោយបានអប់រំ ណែនាំ ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព រង់ចាំការដោះស្រាយរបស់អាជ្ញាធរជំនាញដីធ្លី និងបានគោរពស្នើសុំគោលការណ៍ពីថ្នាក់ដឹកនាំខេត្តឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ ៕ដោយ៖ប៉ែន នួន


ចែករំលែក៖