ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក កំពុងតែដាក់គំនាបដល់សម្ព័ន្ធមិត្ត តាមរយៈដកទាហានចេញពីអាល្លឺម៉ង

ចែករំលែក៖

អាមេរិកនឹងដកទាហានចេញពីអាល្លឺម៉ង់ដោយសារតែទីក្រុង ប៊ែកឡាំងបំពានច្បាប់របស់ណាតូ ពីការផ្តល់ប្រាក់សម្រាប់សម្ព័ន្ធភាពយោធា ណាតូ។
កាលពីថ្ងៃទី១៥ខែមិថុនា នៅក្នុងកិច្ចប្រជុំនៅសេតវិមាន ប្រធានាធិបតី ដូណាល់ ត្រាំបានលើកឡើងថាការដកទាហាន ចេញពីអាល្លឺម៉ង់១ម៉ឺននាក់ ហើយព្រមានដល់ប្រទេសនេះត្រូវតែគោរពតាមច្បាប់របស់ណាតូ។ នៅពេលខាងមុខ មេរិកនឹងដកកងកម្លាំងប្រហែល២៥ ០០០នាក់ ចេញពីប្រទេសអាល្លឺម៉ង់ បន្ទាប់ពីចោទប្រកាន់មន្ត្រីអាល្លឺម៉ង់ថា បោកប្រាស់ នៅក្នុងការចំណាយទៅឲ្យអង្គការណាតូ ។
លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា អាមេរិកខិតខំការពារអាល្លឺម៉ង់ តែពួកគេវិញបែរជាកុហកបោកប្រាស់ ហើយនេះជាទង្វើមិនសមរម្យនោះឡើយ។ កាលពីឆ្នាំ២០១៤ សមាជិកទាំងអស់របស់ណាតូ បានគាំទ្រការចំណាយ២ភាគរយ លើផលិតផលក្នុងស្រុកសរុប (GDP) ទៅលើវិស័យយោធា នៅឆ្នាំ២០២៤ ។ ប្រទេសអាល្លឺម៉ង់ត្រូវគេរំពឹងថា នឹងឈានដល់គោលដៅចំណាយ២ភាគរយ នៅឆ្នាំ២០៣១ ។
លោក ដូណាល់ ត្រាំ បានអះអាងថា អាល្លឺម៉ង់បានបំពាន និងបោកប្រាស់ទឹកប្រាក់រាប់លានដុល្លារ ដូច្នេះហើយទើបលោកកាត់បន្ថយវត្តមានកងកម្លាំង ប្រហែល២៥ ០០០ ដើម្បីជាការសងសឹក រហូតទាល់តែពួកគេសងប្រាក់ទាំងនោះវិញ ។
លោកស្រី Emily Haber ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំនៅអាមេរិក បានថ្លែងថា កងទ័ពអាមេរិកដែលស្ថិតនៅអឺរ៉ុប គឺដើម្បីការពារសន្តិសុខឆ្លងមហាសមុទ្រអាត្លង់ទិក ក៏ដូចជា រក្សាឥទ្ធិពលរបស់អាមេរិក នៅបរទេសទេ ។
លោកស្រីបន្តថា “កិច្ចសហប្រតិបត្តិការរបស់យើងលើបញ្ហាយោធា និងសន្តិសុខ តែងតែមានភាពជិតស្និទ្ធិ ហើយនៅតែមានដដែល” ។ “កងទ័ពអាមេរិក…មិននៅទីនោះដើម្បីការពារប្រទេសអាល្លឺម៉ង់ទេ ។ ពួកគេនៅទីនោះដើម្បីការពារសន្តិសុខអាត្លង់ទិក ក៏ដូចជារក្សាឥទ្ធិពលរបស់អាមេរិកនៅទ្វីបអាហ្រ្វិក និងអាស៊ី ផងដែរ” ៕ដោយ៖ធី រីណា


ចែករំលែក៖