ព័ត៌មានទាន់ហេតុការណ៍៖

ប្រុសចរិតស្រី ឌុបគ្នាមកបន្ទប់បម្រុងឡើងឋានសួគ៌ តែត្រូវខាងប្រុសចាក់ជាច្រើនកាំបិតបម្រុងប្លន់

ចែករំលែក៖

ខេត្ត​បាត់ដំបង ៖ ជនរងគ្រោះ​ម្នាក់​ដែល​ជា​មនុស្ស​ប្រុសចរិតស្រី« ខ្ទើយ » បាន​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ ដោយផ្លែកាំបិតចិតបន្លែពីដៃគូបុរសត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ​បង្អែក​ខេត្ត​ភ្លាមៗបន្ទាប់​ពី​ពួកគេ​ត្រឡប់​មកពី​កម្មវិធី​ខួបកំណើត ហើយ​ឆ្ពោះ​ទៅ​កាន់​បន្ទប់​ជួល​បម្រុង​នាំគ្នា​ឡើង​ឋាន​សួគ៌ តែ​ត្រូវ​ភាគី​ខាង​ប្រុស ​ចាក់​បម្រុង​ប្លន់​ទៅវិញ។

តាមសាក្សីមួយចំនួនបាននិយាយថា កាលពីព្រលប់ថ្ងៃកើតហេតុជនរងគ្រោះដែលមាន ឈ្មោះ​ នឿន រ៉ា​ឌី ភេទទី៣ អាយុ៣១ឆ្នាំ រស់នៅ​ភូមិ​ន​រា ឃុំ​ន​រា ស្រុក​សង្កែ ស្នាក់នៅ​បន្ទប់​ជួល ខាង​ក្រោយ​ស៊ុប​ពន្លឺ​ត្បូង ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង បាន​ចេញទៅ​ចូលរួម​កម្មវិធី​ខួបកំណើត​គេ នៅ​ម្តុំ​បុរី​រំចេក។​

​ប្រភព​ដដែល​បាន​បន្តថា លុះ​ប្រហែលជា​ម៉ោង២និង៣០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ​២០២០ គេ​ក៏​បាន​ឃើញ​ជនរងគ្រោះ​មាន​ឌុប​មនុស្ស​ប្រុស​ម្នាក់​មកកាន់​បន្ទប់​ជួល​របស់​គេ​វិញ​ដែល​អាច​និយាយ​បាន​ថា ពួកគេ​ប្រាកដជា​មក​នាំគ្នា​ឡើងឋានសួគ៌​ផង​ក៏​មិន​ដឹង ព្រោះ​ពេល​មក​ដល់​ភ្លាម​ គេ​ឃើញ​ភាគី​ខាង​ម្ចាស់​បន្ទប់ បាន​ចូល​ក្នុង​បន្ទប់ទឹក​ដើម្បី​ងូតទឹក​សម្អាត​កាយ។​

​បន្ទាប់មកជនរងគ្រោះដើរចេញពីបន្ទប់ទឹកវិញស្រាប់តែ​ភាគី​ខាង​ប្រុស ទាញ​យក​កូនកាំបិត​ចិត​បន្លែ​ដង​លឿងមក​ចាក់​ទៅ​លើ​ជនរងគ្រោះ​ជាច្រើន​កាំបិតមានបំណងប្លន់ ព្រោះ​ជន​រង​គ្រោះ​មាន​ពាក់​គ្រឿងអលង្ការ​ច្រើនក្នុងខ្លួន។​

ប្រភពដដែលបានឲ្យដឹងទៀតថា​ក្រោយពី​មានការ​ប្រតាយប្រតប់ និង​មានការ​ស្រែក​ឆោឡោ​ពី​សំណាក់​អ្នកជិតខាង​ផង​នោះ ទើប​ធ្វើ​ឲ្យ​ជនសង្ស័យ​រត់គេចខ្លួន​បាត់ស្រមោល​ទាំង​យប់​តែម្តង។ ដោយឡែក​ជនរងគ្រោះ​ដែល​រង​របួស​ត្រង់​ពោះ​៣​កាំបិត និង ស្មា​សងខាង​២​កាំបិត ត្រូវ​បាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ​ផង​ដែរ​ ដើម្បី​សង្គ្រោះ។
មកដល់ពេលនេះសមត្ថកិច្ច​កំពុង​ដុតដៃ ដុតជើង ដើម្បីតាមស្វែងរកមុខសញ្ញាជនសង្ស័យចាប់យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់ ខណ:គេដឹងថាស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​មាន​ដល់​ទៅ២​រូប ដែល​ទើប​ប្រកាស​ចូលកាន់​តំណែង​ថ្មី តែ​បទល្មើស​កាន់តែ​កើន​ឡើង​ទ្វេ​ដងនោះ៕ ដោយ៖ប្រាថ្នា


ចែករំលែក៖