ភ្នំពេញ៖ ថ្ងៃនេះកម្ពុជា បានរកឃើញអ្នកកើតជំងឺកូវីដ-១៩ មួយនាក់ថ្មីទៀត លើបុរសជនជាតិខ្មែរត្រឡប់មកពីប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ មានអាយុ២១ឆ្នាំ អាសយដ្ឋាន នៅភូមិ-ឃុំ-ស្រុក ស្រែអំបិល ខេត្តកោះកុង ។ បច្ចុប្បន្នត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាព កម្ពុជា-សូវៀត។ នេះបើតាមសេចក្តីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។ ដូច្នេះចំនួនសរុបកូវីដ-១៩ចំនួន ១២៩នាក់ ,ចំនួនអ្នកកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យចំនួន៣នាក់, ចំនួនអ្នកជាសះស្បេីយ១២៦នាក់, និងគ្មានអ្នកបាត់បង់ជីវិតឡើយ។
សូមជម្រាបជូនថា៖ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ 115
http://covid19-map.cdcmoh.gov.kh
អរគុណ inSTEDD
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥៕
ដោយ៖សិលា