ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ សហការជាមួយអាជ្ញាធរខណ្ឌកំបូល យកគ្រឿងចក្រមកស្តារ បារប្រឡាយអមផ្លូវជាតិលេខ៤ ចាប់ពីស្តុបកប់ស្រូវទល់នឹងផ្លូវរថភ្លើង ដើម្បីបង្ហូររំដោះទឹក ភ្លៀងជៀសវាងជន់លិចក្នុងមូលដ្ឋាន ។
ប្រឡាយមេអមផ្លូវជាតិលេខ៤ ក្រោយពីក្រុមហ៊ុនAZ ដកបញ្ឈប់គ្រប់គ្រងរួចមក ឃើញថា ការគ្រប់គ្រងស្ថិតនៅលើ អាជ្ញាធរ ហើយមានពលរដ្ឋមួយចំនួន មិនបានចូលរួមថែទាំបែរជាយកកាកសំណល់ផ្សេងៗទៅចាក់ចូលក្នុងប្រឡាយ ធ្វើឲ្យរាំងស្ទះមុខទឹកហូរ ។
ដើម្បីបញ្ជៀសនិងកាត់បន្ថយបញ្ហាទឹកជន់លិច ទើបនៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ អាជ្ញាធរទាំងពីរខណ្ឌរួមគ្នាយកគ្រឿងចក្រមកកកាយបារភក់និងសំរាមចេញ ហើយក្នុងការស្តារប្រឡាយនេះដែរ លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅ៣បានឧបត្ថម្ភប្រេងសម្រាប់គ្រឿងចក្រធ្វើការងារចំនួន ៥០០លីត្រផងដែរ ៕ ដោយ៖សុខាសែនជ័យ