ព័ត៌មានទាន់ហេតុការណ៍៖

តាមពិតតួឯកប្រុសក្នុងរឿង”ប្តីទីងមោង” គឺជាអ្នកថតសោះ

ចែករំលែក៖

    ភ្នំពេញ៖ភាពយន្តជីវិតរឿង”ប្តីទីងមោង” បានធ្វើឲ្យអ្នកទស្សនារំជួលចិត្តអាណិតតួអង្គប្តី​ដែល​ជួប​នៅរឿងរ៉ាវស្នេហាផិតក្បត់របស់ភរិយា។ តាមការពិតតួឯកប្រុសក្នុងភាពយន្ត​នេះមាន​ឈ្មោះ មិ ភារាន់ គឺជាអ្នកថតវីដេអូ ហើយក៏ជាអ្នកចម្រៀងម្នាក់ផងដែរ។

​ភាពយន្តអប់រំរបស់ផលិតកម្ម មរតកមេឌៀ បានធ្វើឲ្យអ្នកគាំទ្រ ស្រក់ទឹកភ្នែកមិន​តិចទេ​ក្រោយបានទស្សនាភាពយន្តនេះចប់ និងបានសរសើរពីសមត្ថភាពសម្ដែង​របស់តារាសម្តែង​ក្នុងរឿងផងដែរ។ ក្នុងនោះតួឯកប្រុស លោក មិ ភារាន់ ក៏អាចទាញចិត្តទស្សនិកជនឲ្យចាប់​អារម្មណ៍​មិនតិចនោះទេ។

តាមការទម្លាយឲ្យដឹងពីអ្នកគ្រប់គ្រងទូទៅនៅផលិតកម្មនេះ​បានលើក​ឡើងថា តាមការពិត លោក មិ ភារាន់ គឺជាអ្នកថតវីដេអូ( Camera Man) និងជា​អ្នកកាត់តក្នុងផលិតកម្មផ្ទាល់ដែលធ្លាប់សាងស្នាដៃជាច្រើននិងទទួលបានការកោតសរសើរខ្លាំងពីផលិតករ និងទស្សនិកជន ទើបការសម្តែងក្នុងភាពយន្តជីវិតនេះមិនមានបញ្ហាប្រឈម​ច្រើន។

លោកជាអ្នកស្រុកស្វាយរៀង ដែលមានទាំងទេពកោសល្យ សមត្ថភាពថត និងសម្តែងផ្ទាល់តែម្តង បើទោះបីជាការងារជាអ្នកសម្តែងលោកមិនសូវចេញ​មុខច្រើនក៏​ដោយក៏លោកទទួលបានការពេញចិត្តច្រើនពីទស្សនិកជនក្រោយពីទស្សនាភាពយន្តខាងលើចប់។

ប្រភពបញ្ជាក់ដែរថា កន្លងមក លោក មិ ភារាន់ ក៏ធ្លាប់បានបង្ហើរសំនៀង​យ៉ាងពិរោះក្នុង​បទចម្រៀង២បទរបស់ផលិតកម្មដែរ គឺបទ “ស្មោះគេខ្លាំងទើបដឹងខ្លួនថោក” បទ”ឈប់ថោក​ជាមួយគេ” និងបទ”ប្តីទីងមោង”។

​អ្នកជំនាញភាពយន្តមួយនេះគ្រោងនឹងបញ្ចេញស្នាដៃរបស់លោកមួយចំនួនទៀតដើម្បី​បម្រើការកម្សាន្តរបស់អ្នកគាំទ្រផងដែរ៕ ដោយ វឌ្ឍនា​


ចែករំលែក៖