ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីដែលដុតរថយន្តប៉ូលិសពេលធ្វើបាតុកម្មអាចត្រូវជាប់គុក៨ឆ្នាំនិងផាកពិន័យ៥សែនដុល្លារ

ចែករំលែក៖

ស្ត្រីបាតុករម្នាក់កំពុងប្រឈមបញ្ហាចំពោះមុខច្បាប់ក្នុងរដ្ឋPhiladelphia ក្រោយពីស្ត្រីរូបនេះបានដុតរថយន្តប៉ូលិស។ ហេតុការណ៍ខាងលើកើតឡើងពេល ដែលគាត់ចូលរួមបាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍ក្រោយការស្លាប់ជនជាតិស្បែកខ្មៅ​​ George Floyd ។
ស្ត្រីដែលដុតរថយន្តប៉ូលិសមានឈ្មោះ​Lore-Elisabeth Blumenthal អាយុ​៣៣ឆ្នាំ ស្ថិតនៅក្នុងចំណោមបាតុករដៃដល់បំផ្លាញរថយន្តរបស់កម្លាំងប៉ូលិស។ រថយន្តប៉ូលិសពីរគ្រឿងប្រភេទ sedan និង SUV ចតនៅជិត​ City Hall ​ត្រូវបាតុករដុតបំផ្លាញ។
រូបភាពបានបង្ហាញឲ្យឃើញថា ក្រុមបាតុករបានពាក់ម៉ាស់ ហើយប្រើប្រាស់វត្ថុរឹង​វាយកម្ទេចរថយន្តប៉ូលិស រួច​ដុតចោលតែម្តង។ ការចាប់បានជនដៃដល់ ក៏ជារឿងចៃដន្យ ដោយសារតែ​ក្រុម​​ FBI ​បានមើលឃើញរូបភាពដុតរថយន្តបង្ហោះលើបណ្តាញសង្គម​ Telegram ​ហើយប៉ូលិសក៏បានស្រាវជ្រាវរកឃើញ។
តាមច្បាប់នៅក្នុងរដ្ឋPhiladelphia ស្ត្រីដៃដល់ខាងលើ អាចប្រឈមនឹងការជាប់គុក ៨ឆ្នាំ ​និងផាកពិន័យជាប្រាក់រហូតដល់ទៅ ៥សែនដុល្លារ៕ដោយ៖ធី រីណា


ចែករំលែក៖