ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន៖ ២០មិថុនា ថ្ងៃដែល ខ្ញុំសម្រេចចិត្តដោយការឈឺចាប់យកជីវិតធ្វើដើមទុនដើម្បីតស៊ូរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានរំលឹកនូវជីវិតតស៊ូរំដោះជាតិ រំដោះប្រជាជនពីចង្កូមមច្ចុរាជ នៃបនប្រល័យពូជសាសន៍ ប៉ុល ពត ។ ដោយសម្តេចមានប្រសាសន៍ថា៖ ថ្ងៃទី២០ ខែមិថុនា គឺជាខួបលើកទី៤៣ឆ្នាំ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២០) នៃថ្ងៃដែល ខ្ញុំសម្រេចចិត្តដោយការឈឺចាប់យកជីវិតធ្វើដើមទុនដើម្បីតស៊ូរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ទោះបីពេលនេះខ្លួនខ្ញុំ និងប្រជាជនកម្ពុជាកំពុងទទួលបាននូវសេចក្តីសុខ តែខ្ញុំមិនដែលភ្លេចនូវ ទឹកភ្នែករាប់មុឺន រាប់សែនដំណក់ នៅពេលដែលខ្ញុំឈានជើងចេញពីមាតុភូមិចោលប្រជាជនកម្ពុជាដែលកំពុងរងគ្រោះ ពិសេសចាកចេញចោល ភរិយាដ៏កំសត់ដែលកំពុងមានផ្ទៃពោះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា៖ ខ្ញុំអត់មានជម្រើសឲ្យល្អជាងនេះទេ ព្រោះយើងមិនអាចសុំការអាណិតពីពួក ប៉ុល ពត បានឡើយ។ ជម្រើសប្រកបដោយគ្រោះថ្នាក់ និងទឹកភ្នែកនោះហើយដែលនាំមកនូវសេចក្តីសុខ និងការរីកចម្រើនរហូតសព្វថ្ងៃនេះ។
នៅក្នុង Facebook page ផ្លូវការ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហោះ ភ្ជាប់នូវចម្រៀងមួយបទដែលមាន
ចំណងជើងថា(សំបុត្រពិបាកសសេរបំផុត)ដែលឆ្លុះបញ្ចាំងការលំបាករបស់ខ្ញុំនាពេលនោះ។
សូមជម្រាបថា៖ អត្ថន័យ «សំបុត្រប្រវត្តិសាស្ត្រ» ជាមួយទឹកភ្នែករាប់ម៉ឺនដំណក់ នាគ្រានោះ ដើម្បីការរស់ឡើងវិញរបស់ជាតិមាតុភូមិ 🇰🇭៕

ដោយ៖សុខ ខេមរា


ចែករំលែក៖