ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលជំនាញខេត្តព្រះសីហនុឃាត់ខ្លួនជនសង្ស័យជាប់ពាក់ព័ន្ធគ្រឿងញៀនម្នាក់រួមជាមួយកាំភ្លើងខ្លី១ដើម

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅថ្ងៃ១៨ ខែមិថុនា ឆ្នាំ ២០២០ វេលាម៉ោង១និង៣០នាទី  កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបង្រ្កាបករណីគ្រឿងញៀនមួយស្ថិតនៅចំណុចម្តុំកំពង់ផែ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ ខណៈដែលមុខសញ្ញាកំពុងប្រព្រឹត្តបទល្មើសជាក់ស្តែងត្រូវបានសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យបានចំនួន ១នាក់ ឈ្មោះ ឈិន ពៅ ភេទប្រុស  អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន  សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ។
វត្ថុតាងនិងសម្ភារដែលកម្លាំងសមត្ថកិច្ចចាប់យករួមមាន៖
ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន១ កញ្ចប់,  ទូរស័ព្ទដៃចំនួន ១ គ្រឿង, កាំភ្លើងខ្លីម៉ាក K-54 ចំនួន១ដេីម (គ្រាប់ចំនួន៦គ្រាប់ និងបង់ចំនួន១ )និង  បំពង់សម្រាប់ជក់គ្រឿងញៀនចំនួន១ ។បច្ចុប្បន្នសមត្តកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការបន្តតាមនីតិវិធីច្បាប់៕ឆ្លាមសមុទ្រ


ចែករំលែក៖