ព័ត៌មានទាន់ហេតុការណ៍៖

ឃើញជនជាតិចិនដើរនិយាយទូរស័ព្ទជនសង្ស័យ២នាក់ជិះម៉ូតូទៅឆក់យកត្រូវជាប់ខ្នោះនគរបាល

ចែករំលែក៖

ខេត្តព្រះសីហនុ៖  ជនសង្ស័យ២នាក់ត្រូវបាននគរបាលឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ)។ តាមរបាយការណ៍របស់នគរបាលបញ្ជាក់ថា នៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៩ និង ៣០ នាទី ការិយាល័យជំនាញផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលព័ត៌មានថា មានជនសង្ស័យចំនួន២នាក់ជិះម៉ូតូ១ គ្រឿងម៉ាក Honda Beat ពណ៌ក្រហម ស បានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃជនជាតិចិនដែលកំពុងដើរនិយាយទូរស័ព្ទតាមផ្លូវ នៅចំណុចជិតស្ពានអូរសំអាត ស្ថិតនៅភូមិ២ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ ដោយអ្នកធ្វើសកម្មភាពឆក់នោះអង្គុយពីក្រោយ ពាក់អាវយឺត ដៃវែង ពណ៌ខៀវ បើកម៉ូតូរត់គេចខ្លួនបាត់ ។ បន្ទាប់ពីទទួលបានដំណឹងភ្លាមកម្លាំងសមត្ថកិច្ច បានចេញតាមគោលដៅសំខាន់ៗ ក៏បានប្រទះឃើញជនសង្ស័យទាំង ២នាក់នោះកំពុងបើកម៉ូតូរត់គេចខ្លួននៅម្ដុំការាសសាំងកាល់តិច ស្ថិតនៅភូមិ ២ សង្កាត់ ២ ក្រុងព្រះសីហនុ កម្លាំងនគរបាលជំនាញក៏បានដេញចាប់ រហូតដល់ហាងកាហ្វេអប្សរា ក្នុងសង្កាត់ ២ ទើបឃាត់បានជនសង្ស័យទាំង២នាក់ និងបាននាំយកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសួរនាំបន្ត ។
បច្ចុប្បន្ននគរបាលកំពុងសាកសួរឈ្មោះនិងសាវតារជនសង្សយ័ មុននឹងបញ្ជូនទៅផ្តន្ទាទោស៕ឆ្លាម សមុទ្រ


ចែករំលែក៖