ព័ត៌មានទាន់ហេតុការណ៍៖

រំលឹកខួបលើកទី៤៣ទិវាចងចាំដំណើរឆ្ពោះទៅរកការផ្ដួលរលំរបបប្រល័យពូជសាសន៍ ប៉ុល ពត

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ៖សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា ថ្លែងនូវការដឺងគុណចំពោះវីរភាពអង់អាចក្លាហានរបស់សមមិត្តហ៊ុន សែន កាលពី៤៣ឆ្នាំមុនប្តូរជីវិតធ្វេីជាដេីមទុនជាមួយនិងសមមិត្ត៤ រូបទៀតភៀសខ្លួនពីតំបន់កោះថ្មនេះ ឆ្ពោះទៅកាន់ប្រទេសវៀតណាម ប្រមូលកម្លាំង ចូលរួមរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍។                                                សម្តេចពិជ័យសេនា ទៀ បាញ់ លេីកឡេីងដូច្នេះក្នុងពិធីរំលឹកខួបលើកទី៤៣ នៃទិវាចងចាំដំណើរឆ្ពោះទៅរកការផ្ដួលរលំរបបប្រល័យពូជសាសន៍ប៉ុលពតថ្ងៃទី ២០ខែមិថុនាឆ្នាំ ១៩៧៧ នៅតំបន់កោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាថ្ងៃសៅរ៍ ១៥ រោច ខែជេស្ឋ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃ ទី២០ ខែមិថុនាឆ្នាំ ២០២០ ។
ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ជាខួប៤៣ឆ្នាំថ្ងៃដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រួមនិងយុទ្ធមិត្តដ៏ស្ម័គ្រ ស្មោះចំនួន៤រូប ធ្វើដំណើរផ្សងនឹងគ្រោះ ថ្នាក់ដល់អាយុជីវិត ដើម្បីស្វះស្វែងរកកិច្ចអន្តរាគមន៍ និងកសាងកម្លាំងវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ទីបំផុតផ្តើមចេញពីឆន្ទៈដ៏មោះមុត និងការលះបង់ដ៏ធំធេងនេះ ធ្វើឱ្យសម្តេចតេជោ ហ៊ុន សែន សម្រេចបំណងរបស់ខ្លួនដោយប្រមូលផ្តុំកម្លាំងអ្នកស្នេហាជាតិ និងមានការគាំទ្រពីកងទ័ពវៀត ណាម វាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត រំដោះជីវិតប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសចេញពីចង្កូមមច្ចុរាជដោយជោគជ័យនាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
ការតស៊ូដោយយកជីវិតជាដើមទុនរបស់សម្តេចតេជោ និងយុទ្ធមិត្តនេះ មិនត្រឹមតែធ្វើឱ្យជីវិតពលរដ្ឋខ្មែររស់រានមានសិទ្ធិសេរីភាពឡើងវិញនោះទេ តែក៏បាននាំ មកការបង្រួបបង្រួមជាតិ បិទបញ្ចប់ភ្លើងសង្គ្រាមនិងការអភិវឌ្ឍដូចពេលបច្ចុប្បន្ន។
អរគុណសន្តិភាព ទម្រាំមានថ្ងៃនេះ កម្មាភិបាលយុទ្ធជនយេីង បានលះបង់សាច់ស្រស់ឈាមស្រស់ ច្រេីនឥតគណនា សហ ការគ្នា ជាមួយមិត្តវៀតណាម រំដោះប្រទេសពីរបបប្រល័យពូជ សាសន៍ប៉ុលពត នាថ្ងៃ ៧ ខែ មករា ឆ្នាំ១៩៧៩ដែលមានឈ្មោះ ថារណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា។ គ្រានោះមានតែគណ បក្សប្រជាជនកម្ពុជា តែមួយគត់ ដែលរំដោះប្រទេសនិងប្រជា ជន ពីគ្រោះអវចីយ៍។ មិនត្រឹមតែប៉ុណ្ណោះ រហូតមកដល់ពេល នេះ គណបក្សប្រជាជនបានប្រឹងប្រែងឈរជួរមុខបន្តបេសកក ម្មរបស់ខ្លួន ក្នុងការកសាងនិងអភិវឌ្ឍប្រទេសរហូតមកដល់បច្ចុប្បន្ន និងមានប្រជាជនបោះឆ្នោតជូន ឱយដឹកនាំប្រទេស បន្តទៅមុខទៀតផងដែរ់ ៕ សុខដុម


ចែករំលែក៖