ខេត្តពោធិ៍សាត់៖ រសៀលថ្ងៃសុក្រ ១៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចបឹងប៉ុស ស្ថិតនៅភូមិព្រៃកន្ទួត ឃុំតាលោក ស្រុកតាលោកសែនជ័យ មានករណីហឹង្សាដុតខ្ទមចាំចម្ការ ១ខ្នង ដែលបង្កឡើងដោយបុរសជាប្ដី ។
ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានប្រាប់ថា
ខ្ទមចាំចម្ការរងការខូចខាតអស់ទាំងស្រុងទំហ៊ំ ៣ម៉ែត្រ គុណនឹង ៤ម៉ែត្រ សង់អំពីឈើដំបូលប្រក់ស្បូវ ជញ្ជាំងបាំងស្បូវ រនាបក្រាលក្ដា និងឬស្សី រួមទាំងសម្ភារប្រើប្រាស់មួយចំនួនផងដែរ ។
ប្រភពព័ត៌មានខាងលើបន្តថា ខ្ទមចាំចម្ការរងការខូចខាតដោយភ្លើងឆាបឆេះអស់ទាំងស្រុង បង្កឡើងដោយបុរសជាប្ដីឈ្មោះ ប៉ែន អ៊ន អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ..ឃុំកើតហេតុ មូលហេតុ៖ ខឹងប្រពន្ធឈ្មោះកាក់ តូច អាយុ ៦០ឆ្នាំ មិនដាំបាយឲ្យហូប ករណីខាងលើបុរសជាប្ដីឃាត់ខ្លួននាំយកមកប៉ុស្ដិ៍រដ្ឋបាល តាមបណ្ដឹងរបស់ស្រ្តីជាប្រពន្ធ(កាក់ តូច) ដើម្បីធ្វើការអប់រំ ៕
ដោយ៖ បុឹម ពិន