ព័ត៌មានទាន់ហេតុការណ៍៖

រំលោភកូនស្រីអាយុ៨ឆ្នាំ៣ដងទើបបែកធ្លាយដល់ជីដូនប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសសង្ស័យម្នាក់ចាប់រំលោភកូនស្រីរបស់ខ្លួនឯងអាយុ៨ឆ្នាំបានសម្រេច៣ដង ចុងក្រោយបែកធ្លាយដឹងដល់ជីដូន ក៏ប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនតែម្ដង។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី១៨ ខែមិថុនា​ ឆ្នាំ២០២០ វេលាម៉ោង១២៖០០នាទីនៅចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិព្រែកតាពៅ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ​ខេត្តកណ្តាល។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យឈ្មោះ​ ម៉ាន ម៉ូវ ភេទប្រុស អាយុ២៥ឆ្នាំ ។ ចំណែកក្មេងស្រីរងគ្រោះ អាយុ៨ឆ្នាំ។ ជនសង្ស័យនិងក្មេងស្រីរងគ្រោះត្រូវជាឪពុកកូននឹងគ្នា មានទីលំនៅភូមិព្រែកតាពៅ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
ប្រភពដដែលបន្តថា កាលពីវេលាកើតហេតុខាងលើ​ក្មេងស្រីរងគ្រោះ និងជនសង្ស័យ បាននៅផ្ទះជាមួយគ្នា និងហូបបាយជុំគ្នារួច ជនសង្ស័យក៏បានផឹកស្រាបៀររហូតដល់ស្រវឹងក៏នឹកចង់រួមភេទព្រោះខ្លួនជាបុរសពោះម៉ាយ ដោយសារប្រពន្ធរត់ចោលជាយូរឆ្នាំមកហើយ។ ភ្លាមនោះជនតិរច្ឆានរូបនេះបានបង្ខំកូនស្រីបង្កើតរបស់ខ្លួនរួមភេទរហូតបានសម្រេច ។ រហូតមកដល់ម៉ោងប្រហែលប្រាំបីយប់ ពេលជីដូនជនរងគ្រោះត្រលប់មកពីធ្វើការវិញ ជនរងគ្រោះបាននិយាយប្រាប់ថា ប៉ាបានចាប់ខ្ញុំរំលោភ ពេលឮដូច្នេះ ជីដូនខឹង ក៏បានរត់មកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលដើមមៀនឱ្យឃាត់ខ្លួនជនសង្ស័យរួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីធ្វេីការសាកសួរនិងចាត់ការបន្តតាមនីតិវិធី។
នៅចំពោះសមត្ថកិច្ចជនសង្ស័យបានឆ្លេីយសារភាពថា: ខ្លួនពិតជាបានរំលោភកូនស្រីបង្កើតរបស់ខ្លួនប្រាកដមែន ហេីយធ្លាប់រំលោភបានចំនួនបីដងមកហេីយនិងធ្លាប់បានប្រើប្រាស់គ្រឿងញៀនអស់រយ:ពេល១ឆ្នាំមកហេីយដែរ៕ ស្អាងជ័យ


ចែករំលែក៖