ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន បានថ្លែងថា៖ យោងតាម របាយការណ៍របស់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញ ការកែច្នៃត្រីរ៉ស់ងៀត ត្រីងៀតសំយ៉ុង ជាលក្ខណៈគ្រួសាររបស់ប្រជាពលរដ្ឋ នៅភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ទទួលបានប្រាក់ចំណូលល្អប្រសើរ ដែលគាត់អាចធ្វើត្រីរ៉ស់ងៀតបានចំនួន ១៣០គក្រ/ថ្ងៃ និងលក់បានជាមធ្យមចំនួន ២ ៤៧០ ០០០រៀល/ថ្ងៃ អាចទទួលបានប្រាក់ចំណេញចំនួន ១២០ ០០០រៀល/ថ្ងៃ ។ បើគិតក្នុង១រដូវកាល អាចកែច្នៃបានចំនួន ៤៧តោន និងទទួលបានចំណូលជាមធ្យម ៨៩៣ ០០០ ០០០ រៀល/រដូវ និងចំណេញ ៤៣ ០០០ ០០០ រៀល/រដូវ។
ដោយឡែកត្រីងៀតសំយ៉ុង(ងៀតត្រីប្រាបង្ហើម) ធ្វើការកែច្នៃមិនជាប់លាប់ទេ ។ បើគិតក្នុង១រដូវកាល អាចកែច្នៃបានត្រីងៀតសំយ៉ុងប្រមាណ ៤តោន និងទទួលចំណូលជាមធ្យម ៦៨ ០០០ ០០០ រៀល/រដូវ (ចំណេញ ២ ៤៥០ ០០០ រៀល/រដូវ)។ ចំពោះប្រភពត្រីស្រស់គឺបាន ទិញបន្តពីមណ្ឌលបែកចែកផលនេសាទព្រែកព្នៅ(យឿ)៕ដោយ៖សហការី