ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាមឃាត់ខ្លួន​ ជនសង្ស័យ​៣នាក់​ពីបទជួញដូរ​សារធាតុញៀនខុសច្បាប់

ចែករំលែក៖

ខេត្ត​កំពង់ចាម​ ៖​ កម្លាំងនគរបាល​ជំនាញបានឃាត់​ខ្លួន​ជនសង្ស័យ​៣នាក់​ដោយប្រើវិធានការញុះញង់​ ក្រោយ​ពីរកឃេីញថា​ជននេះជួញដូរ​សារធាតុញៀន​ដែលច្បាប់​ ហាមឃាត់​ ។ អ្នកទាំង៣នាក់ត្រូវចាប់ឃាត់ខ្លួននៅថ្ងៃទី១៩ ខែ​មិថុនា​ ឆ្នាំ២០២០ វេលាម៉ោង​១៧៖០០នាទី ​ក្នុងភូមិអន្លុងគគីរ ឃុំស្តៅ ស្រុកកងមាស​ ខេត្ត​កំពង់ចាម​   

ការបង្ក្រាបនិងឃាត់ខ្លួនជន​សង្ស័យ​ទាំង៣នាក់ដោយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តសហការជាមួយជំនាញស្រុកកងមាស និងស្រុកបាធាយ​ ដឹកនាំដោយលោកវរសេនីយ៍ឯក​ ជីវ​ សេង​រស់​​ ស្នងការរង​ទទួលផែនប្រឆាំងគ្រឿងញៀនខេត្ត ។ 

ក្រោយ​ឃាត់ខ្លួនជនសង្ស័យទាំង៣នាក់​សមត្ថកិច្ច​ដកហូតវត្ថុតាងរួមមាន​ ថ្នាំញៀនចំនួន​៤កញ្ចប់​ ទូរស័ព្ទដៃចំនួន​៣គ្រឿង​ ប្រាក់​ចំនួន២៣០.០០០រៀល​ ។ 

សូម​បញ្ជាក់​ថា​ ចំពោះជនសង្ស័យនិងវត្ថុតាងខាងលេី​ បានប្រគល់ជូនការិយា​ល័យជំនាញខេត្តដើម្បីស្រាវជ្រាវនិងកសាងសំណុំរឿងតាមនីតិវិធី​ ៕​ ដោយ​៖ វណ្ណៈ


ចែករំលែក៖