ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរឥណ្ឌូណេស៊ី នាំគ្នាជម្លៀសប្រជាជន ក្រោយភ្នំភ្លើងដ៏ល្បីឈ្មោះ Merapi បានផ្ទុះឡើង

ចែករំលែក៖

អន្តរជាតិ៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២០នេះ បាននិយាយថា ភ្នំភ្លើងឈ្មោះMerapi ដ៏ល្បីនៅឥណ្ឌូណេស៊ី បានផ្ទុះឡើង  ដោយមានសកម្មភាពរយៈពេល ០៧នាទី ខណៈកម្អែរផេះរបស់វា បានជះឡើងលើមេឃកម្ពស់,០០០ម៉ែត្រឯណោះ ក្រោយពីភ្នំភ្លើងមួយនេះបានផ្ទុះឡើងអាជ្ញាធរបានណែនាំឲ្យប្រជាជនទាំងអស់ ចាកចេញពីជុំវិញតំបន់ភ្នំភ្លើងខាងលើនេះ ក្នុងរយៈចម្ងាយចាប់ពី ៣គីឡូម៉ែត្រឡើងទៅ។

ទីភ្នាក់ងារសារព័ត៌មាន CNA បានបញ្ជាក់ថា ភ្នំភ្លើងមួយនេះ ឈ្មោះMerapi ជាភ្នំដែលល្បី ក្នុងចំណោមភ្នំភ្លើងសកម្មៗបំផុត នៅលើពិភពលោកដែលស្ថិតនៅព្រំដែននៃខេត្តជ្វា និង Yogyakarta ភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី

គួររំលឹកផងដែរថា ភ្នំភ្លើងខាងលើនេះ បានផ្ទុះឡើងយ៉ាងខ្លាំងក្លាកាលពីឆ្នាំ២០១០ម្តងរួចទៅហើយ ដោយបានសម្លាប់មនុស្សជាង ៣០០នាក់និងបង្ខំឲ្យមនុស្សជាង ២៨០,០០០នាក់ជម្លៀសខ្លួន។

សូមជម្រាបថា ឥណ្ឌូណេស៊ីស្ថិតនៅលើតំបន់ខ្សែក្រវ៉ាត់ភ្នំភ្លើង នៃមហាសមុទ្រប៉ាស៊ីហ្វិក (Pacific Ring of Fire) ទើបបណ្តាកោះនៃប្រទេសនេះងាយរងគ្រោះដោយសាររញ្ជួយដី និងបន្ទុះភ្នំភ្លើងបែបនេះ៕ដោយ៖ស តារា


ចែករំលែក៖