ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថខេត្តព្រះសីហនុបញ្ជូនជនសង្ស័យទៅតុលាការជាប់ពាក់ព័ន្ធរឿងចាប់រំលោភសេពសន្ថវៈអនីតិជន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង១៤៖០០នាទីរសៀល ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ កម្លាំងការិយាល័យប្រឆាំងបទល្មើសជួញដូរមនុស្ស នៃមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ០១នាក់ ឈ្មោះ ទេព វីរៈ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើតនៅភូមិត្រពាំងក្រសាំង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តកំពត បច្ចុប្បន្នស្នាក់នៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ (លើអនីតិជន) ។ឆ្លាម សមុទ្រ


ចែករំលែក៖