ប្រទេសថៃ៖ ក្នុងមជ្ឈដ្ឋានបច្ចុប្បន្នក្នុងប្រទេសថៃនណាៗដែលថា មិនស្គាល់តារាជួរមុខ Chompoo Araya ដែលតារាស្រីរូបនេះ ត្រូវបានមហាជនទាំងក្នុង និងក្រៅប្រទេស សម្គាល់ឃើញថា នាងចូលចិត្តប្រើបា្រស់របស់ថ្លៃ មានម៉ាកល្បីៗទៀតផង។
យ៉ាងណាមិញ តារាស្រីរូបនេះ តែងតែប្រើជីវិតហ៊ឺហារឡូយឆាយ ជាពិសេស នាងចូលចិត្តបង្ហាញសកម្មភាព ជាមួយស្ទាយ៍ថ្មីៗ ហើយរាល់រូបភាពដែល Chompoo បានបង្ហោះសុទ្ធសឹងតែ ទទួលបានការចាប់អារម្មណ៍ខ្លាំង ពីអ្នកគាំទ្ររបស់នាងផ្ទាល់តែម្ដង។ មិនតែប៉ុណ្ណោះ ខណៈពេលដែលនាងនៅផ្ទះ ក៏តារាស្រីរូបនេះ មិនភ្លេចតែងខ្លួនបង្អួតសម្រស់ ទៅកាន់ហ្វេនៗ បានទស្សនាប្លែកអារម្មណ៍ផងដែរ។
តួយ៉ាង បច្ចុប្បន្ន តារាស្រីរូបនេះ មានវ័យ ៣៨ឆ្នាំហើយ តែរូបសម្រស់នាង នៅតែស្រស់ស្អាតគួរឲ្យទាក់ទាញដដែល ហើយមុននេះបន្តិច Chompoo បានបង្ហោះរូបភាពថ្មី ធ្វើឲ្យអ្នកគាំទ្រជាច្រើនកាន់តែប្លែកភ្នែក ដោយបានធ្វើម៉ូតសក់ទីទុយធំប៉ោងខ្លាំង មើលទៅថ្មី ប្លែក ហើយនាងនៅតែស្អាត និងកាន់តែចាប់អារម្មណ៍ជាងមុនទៀតផង។ បន្ទាប់ពីអ្នកគាំទ្រជាច្រើនឃើញ រូបភាពជាមួយស្ទាយ៍ថ្មី តារាស្រីរូបនេះ បង្ហោះរួចមក មានហ្វេនជាច្រើនបានពោលពាក្យសរសើរពី ភាពច្នៃប្រឌិតរបស់នាងជាខ្លាំង៕
សូមទស្សនារូបភាពខាងក្រោម៖