ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនខ្លួនចោរលួចម៉ូតូ២នាក់ ទៅតុលាការ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ កម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនខ្លួនជនសង្ស័យ២នាក់ ជាមុខសញ្ញាលួចកាច់កម៉ូតូយ៉ាងសកម្ម ទៅតុលាការ ដើម្បីទទួលទោសតាមច្បាប់

មន្រ្តីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នេះ ទី១ឈ្មោះ អិ អាត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅភូមិកប់ស្រូវធំសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ និងទី២ឈ្មោះ ប៊ុន ធា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកប់ស្រូវតូចសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

មន្រ្តីដដែលបន្តថា ជនសង្ស័យត្រូវបានកម្លាំងមូលដ្ឋានកងអាវុធហត្ថខណ្ឌព្រែកព្នៅ ឃាត់ខ្លួនកាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី២០ ខែមិថុនាឆ្នាំ២០២០នៅចំណុចភូមិកប់ស្រូវធំ សង្គាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្រោមវិធានការជំនាញរបស់អាវុធហត្ថខណ្ឌព្រែកព្នៅ ទើបជនសង្ស័យទាំង០២នាក់ ព្រមសារភាពឲ្យដឹងថា ពួកគេទាំងពីរបានធ្វើសកម្មភាពលួចម៉ូតពីជនរងគ្រោះបានសម្រេចពិតប្រាកដមែន កាលពីវេលាម៉ោង១១យប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិកប់ស្រូវធំសង្កាត់គោរកា ខណ្ឌព្រែកព្នៅ។ បន្ទាប់មកក៏រត់គេចខ្លួនបាន២ថ្ងៃក្រោយ ក៏ត្រូវបានកម្លាំងជំនាញអាវុធហត្ថខណ្ឌព្រែកព្នៅឃាត់ខ្លួនតែម្តង

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ខាងលើ ត្រូវការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនខ្លួនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់

ដោយ៖ស តារា


ចែករំលែក៖