ព័ត៌មានទាន់ហេតុការណ៍៖

សូមជនរួមជាតិ…រួមគ្នាដេីម្បីការពារ​ និងអភិរក្សសត្វស្លាបនៅកម្ពុជា!

ចែករំលែក៖

ភ្នំពេញ៖ សត្វលលកស្លាបបៃតង- Emerald Dove​ ជាប្រភេទ​ក្រុមបក្សី​ដែលរស់នៅតំបន់ព្រៃ​ និងមានវត្តមាន​ពេញ​មួយ​ឆ្នាំ​ ។ បក្សីលលក​ស្លាប​បៃតង​ មានទំហំពី​ ២៣-២៧​សង់​ទីម៉ែត្រ​ ហេីយបក្សី​ឈ្មោល​ គេសម្គាល់​មាន​បន្ទូល​ក្បាល​ពណ៌​ខៀវខ្ចី​ ថ្ងាសនិងចិញ្ចេីមពណ៌​ស​ ចុងខ្នងអង្កន់ខ្មៅ-ស​ ស្មា-ស​ ស្លាប​លេី​ពណ៌​បៃតង​ចាំង។ ចំពោះបក្សីញី​ មានបន្ទូលក្បាល​ពណ៌​ត្នោត​ទុំ​ គ្មានដៅស​លេីស្មាទេ។ លលកស្លាបពណ៌​បៃតង​ រស់នៅតាមព្រៃស្រោង​ ពាក់កណ្ដាល​ស្រោង​ និងព្រៃចំរុះ។ ចំណែកឯការបន្តពូជរបស់បក្សីនេះ​ គឺចាប់ពីខែមេសា​ ដល់ខែវិច្ឆិកា​ ហេីយពងនៅលេីដេីមឈេីទាបៗ​។
សត្វលលកស្លាបបៃតង ត្រូវបានថតនៅស្រុកវ៉ារិន​ ខេត្ត​សៀមរាប​ ផ្តិតរូបពិតៗ ដោយក្រុមថតសត្វ​ស្លាបកម្ពុជា​-​ Cambodia Bird Photography-CBP៕

ដោយ៖ សិលា


ចែករំលែក៖