ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញរៀបចំពិធីប្រជុំត្រួតពិនិត្យជំនាញការងារបុគ្គលិក

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ មានរៀបចំពិធីប្រជុំត្រួតពិនិត្យជំនាញការងារបុគ្គលិកកងរាជអាវុធហត្ថ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ទោ គួច ថារី នាយករងទីចាត់ការបុគ្គលិក និងជាប្រធានក្រុមទី២ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ, លោកឧត្តមសេនីយ៍ទោ គឹម សុភារៈ នាយករងទីចាត់ការបុគ្គលិក ជាអនុប្រធាន, លោកឧត្តមសេនីយ៍ត្រី នួន វ៉ា ស្នងការរង ស្នងការដ្ឋានកសាងកម្លាំងនៃទីបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ឧត្ដមសេនីយ៍ត្រី ពង្ស សាវរិទ្ធ មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការចូលរួមពីមេបញ្ជាការរង នាយរងសេនាធិការ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ ព្រមទាំងនាយ នាយរងអាវុធហត្ថជាច្រើនរូបទៀតផងដែរ៕ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖