ព័ត៌មានទាន់ហេតុការណ៍៖

បាញ់ទៀតហើយនៅអាមេរិក! ស្លាប់និងរបួសជិត​១០នាក់នៅភាគខាងជើងរដ្ឋការ៉ូលីណា

ចែករំលែក៖

អាមេរិក៖ នៅថ្ងៃទី​២២ខែមិថុនានេះមានករណីបាញ់ប្រហារនៅក្នុងពិធីជប់លៀង​ស្ថិតនៅទីក្រុងCharlotte ដែលជាទីក្រុងធំបំផុតនៅតំបន់ភាគខាងជើងរដ្ឋ ការ៉ូលីណា​អាមេរិក។ ការបាញ់ប្រហារនោះបណ្តាលឲ្យស្លាប់ ២ នាក់និងរបួស​៧នាក់ ។
ហេតុការណ៍ខាងលើកើតឡើងនៅវេលាម៉ោង០ និង៣០​នាទីព្រឹក ម៉ោងក្នុងតំបន់ ។ ភ្លាមៗនោះប៉ូលិសក៏បានទៅដល់កន្លែងកើតហេតុ​។ តាមសេចក្តីប្រកាសរបស់កម្លាំងប៉ូលិសបានបញ្ជាក់ថា ជនដៃដល់បានបាញ់ប្រហារជាច្រើនគ្រាប់ ទៅលើហ្វូងមនុស្សដែលកំពុងតែចូលរួមក្នុងពិធីជប់លៀងសប្បាយ។
ស្ត្រីម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ​ និងម្នាក់ទៀតស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ​។​

ចំណែកអ្នករងរបួស​៧នាក់ទៀត​មិនទាន់ដឹងពីស្ថានភាពនៅឡើយទេ។
កាលពីថ្ងៃទី​២១ខែមិថុនា ក៏មានករណីបាញ់ប្រហារ​នៅទីក្រុងAustin រដ្ឋតិចសាស់ បណ្តាលឲ្យមនុស្ស​៥នាក់រងរបួសដែរ។ ប៉ូលិសទីក្រុង​ Austin ​បានបញ្ជាក់ថា ការបាញ់ប្រហារកើតឡើងនៅកណ្តាលទីក្រុងតែម្តង។ ជនរងគ្រោះទាំង​៥នាក់ មានសភាពធ្ងន់ អាចប៉ះពាល់ដល់អាយុជីវិត។
នៅថ្ងៃទី​២០​ខែមិថុនា នេះដែរ ក៏មានការបាញ់ប្រហារនៅទីក្រុងSyracuse រដ្ឋញូវយ៉ក បណ្តាលឲ្យមនុស្ស​៩នាក់រងរបួស​។ ការបាញ់ប្រហារនៅអាមេរិក​កើតឡើងគួរឲ្យបារម្ភ ចាប់តាំងពី​មានបាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍ក្លាយជាហិង្សាមក៕ដោយ៖ធី រីណា


ចែករំលែក៖