ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ចាក់សម្លាប់ប្រពន្ធខ្លួនសង្ស័យភ្លេីងប្រច័ណ្ឌ

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ខណៈកំពុងហាលខោអាវត្រូវប្តីយកកាំបិតមកចាក់ចំដើមទ្រូងខាងស្តាំដោយមិនដឹងមូលហេតុនិងសង្ស័យជាករណីភ្លេីងប្រច័ណ្ឌ។

ហេតុការណ៍​នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី២២​ ខែមិថុនាឆ្នាំ២០២០ នៅចំណុច ផ្ទះជនរងគ្រោះ ភូមិដូនរ័ត្ន សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានី ភ្នំពេញ។

ជនរងគ្រោះ ឈ្មោះ លាង ផល្លា ស្រី អាយុ ២៣ ឆ្នាំ​ មុខរបរកម្មការិនីរោងចក្រ​ ។ ចំណែកជនសង្ស័យ ជាប្តីឈ្មោះ សុខលី សម្បត្តិ អាយុ ២៣ឆ្នាំ អ្នកទាំង២ស្នាក់នៅភូមិសង្កាត់ខាងលើ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ នៅមុនពេលកើត ខាងលើ ជនរងគ្រោះបានមកពីធ្វើការរោងចក្រ រួចហើយក៏ងូតទឹក រួចហាលខោអាវ ស្រាប់តែប្តីយកកាំបិតស្នៀតមកចាក់ចំទ្រូងខាងស្តាំបណ្តាលឲ្យរងរបួសធ្ងន់​ ភ្លាមនោះក៏ត្រូវបងប្អូនដឹកយកមកមន្ទីរពេទ្យកាល់ម៉ែត្រដេីម្បីសង្គ្រោះតែដោយអកុសលជនរងគ្រោះបានស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ។ ដោយឡែកជនដៃដល់ជាប្តីបានគេចខ្លួនបាត់។

សពត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី។

ជនដៃដល់ជាប្តីត្រូវបានសមត្ថកិច្ចកំពុងស្រាវជ្រាវនិងតាមចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕ សុខា សែនជ័យ


ចែករំលែក៖