ខេត្តកំពង់ចាម៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៦ និង៣០នាទីល្ងាច ដោយទទួលព័ត៌មានថាមានមុខសញ្ញាជួញដូរថ្នាំញៀនកំពុងតែជួញ និងប្រើប្រាស់នៅចំណុច ភូមិចុង ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកជើងព្រៃ និងស្រុកបាធាយ ដឹកនាំដោយលោកវរសេនីយ៍ឯក ជីវ សេងរស់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនបានធ្វេីការរដ្ឋបាលចំហរឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់
១.ឈ្មោះ ថា ម៉េងលី ភេទប្រុស អាយុ ១៩ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិចុង ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ។
២.ឈ្មោះ ជីម រ៉ាវី ភេទប្រុស អាយុ ១៨ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិភ្នំដិល ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ។
៣.ឈ្មោះ យ៉ុន ថាត ភេទប្រុស អាយុ ២៦ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិបែកពាង ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ។
៤.ឈ្មោះ សុខ វិសាល ភេទប្រុស អាយុ ២៨ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិតាពយ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ។
៥.ឈ្មោះ ប៉ុន មុនី ភេទប្រុស អាយុ ៣១ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិចុង ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមាន៖
ម្សៅក្រាមពណ៍សសង្ស័យជាថ្នាំញៀនចំនួន០៩កញ្ចប់ទូរស័ព្ទដៃ០៨គ្រឿងនិងកាំបិតដាវ៦ដើម ម៉ូតូចំនួន០៤គ្រឿង។
បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ខាងលើត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាមនាំយកមកកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់តុលាការចាត់វិធានការតាមនីតិវិធី៕ដោយ៖ស សម