ព័ត៌មានទាន់ហេតុការណ៍៖

ចេះតែនឹកឃើញ! សិល្បការិនី ជាច្រើនយកម៉ាស់ធ្វើជាឈុតប៊ីគីនី រងការថ្កោលទោសយ៉ាងខ្លាំង

ចែករំលែក៖

ក្រោយបង្ហោះរូបភាពនៅលើបណ្តាញសង្គម ស្តីពីតារាជាច្រើនរូបបានយកម៉ាស់​សម្រាប់ពាក់ការពារឆ្លងជំងឺកូវីដ​-១៩ មកធ្វើជាឈុតប៊ីគីនីសម្រាប់ស្លៀកពាក់បានរងការថ្កោលទោសយ៉ាងខ្លាំង ។ មនុស្សមួយចំនួនក៏បានបញ្ចេញមតិបែប ឌឺដង កំប្លែងផងថា​« អ៊ីចឹងតើបានជាពេលពាក់ម៉ាស់ទៅចេះតែថប់ៗ​ ពិបាកដកដង្ហើម»។
ពេលថ្មីៗនេះសិល្បការិនីអាមេរិក គឺនាង DaVida Sal បានយកម៉ាស់ ពេទ្យធ្វើជាឈុតប៊ីគីនី​ស្លៀកពាក់បង្ហាញជាសាធារណៈ រងការរិះគន់យ៉ាងខ្លាំង ពីមហាជន​។ នាង DaVida Sal បានយក​ម៉ាស់ពេទ្យធ្វើជាអាវ និងខោក្នុងឈរបង្ហាញម៉ូដ​នៅមុខហាងលក់សម្លៀកបំពាក់Trader Joe’s នៅទីក្រុង Los Angeles រដ្ឋ California ។
នាង​DaVida បានបង្ហោះរូបភាពលើបណ្តាញសង្គមហ្វេសប៊ុករបស់នាង ដោយបានដាក់ចំណងជើងថា”The New AbNormal” ប្រសិនបើឲ្យពាក់ម៉ាស់ការពារហើយ​ ហេតុអ្វីចាំបាច់ត្រូវឈរគម្លាតពីគ្នា​២ម៉ែត្រទៀត ? ហើយបើឈរឆ្ងាយពីគ្នាហើយ ហេតុអ្វីត្រូវពាក់ម៉ាស់ទៀត? បើអនុវត្តគម្លាត និងពាក់ម៉ាស់ហើយម្តេចក៏ដាក់បម្រាមគោចរទៀត?
ក្រៅពីនេះ​ក្រុមតារានៅក្នុងតំបន់អាស៊ី ក៏មានសកម្មភាពធ្វើដូចគ្នានោះដែរ យកម៉ាស់ធ្វើជាឈុតប៊ីគីនី ដើម្បីទទួលបានការចាប់អារម្មណ៍ពីមហាជន៕ដោយ៖ធី រីណា


ចែករំលែក៖