ម៉ិចស៊ីកូ៖ យ៉ាងហោចណាស់ក៏មានមនុស្ស១៥នាក់ស្លាប់ ក្រោយពីមានវិវាទពាក់ព័ន្ធនឹងគម្រោងអគ្គិសនីដើរដោយកម្លាំងខ្យល់។
សារព័ត៌មាន AP បានផ្សាយថា សហគមន៍ Mateo del Mar ស្ថិតនៅក្នុងរដ្ឋ Oaxaca ប្រទេសម៉ិចស៊ីកូបានឲ្យដឹងថា កាលពីថ្ងៃទី២២ ខែមិថុនា២០២០ មានមនុស្ស១៥នាក់ត្រូវគេសម្លាប់ ក្នុងនោះមានបុរស១៣នាក់និងស្ត្រី២នាក់។ ការស្លាប់នោះគឺមានពាក់ព័ន្ធនឹងគម្រោង ថាមពលខ្យល់ ដោយអ្នកទាំងនោះបានតវ៉ាកាលពីមួយថ្ងៃមុន។
ក្រុមពលរដ្ឋនៅក្នុងសហគមន៍ខាងលើបានតវ៉ាដោយជោគជ័យ។ ក្រោយមក ក្រុមនេះក៏បានគាំទ្រអភិបាលក្រុងតំបន់Mateo del Mar ជាទីតាំងដ៏ល្អបំផុតសម្រាប់ ដាក់បង្គោលកង្ហារខ្យល់សម្រាប់ផលិតអគ្គិសនី ដោយសារតែតំបន់នោះមានខ្យល់ល្អ ប៉ុន្តែពលរដ្ឋនៅក្នុងតំបន់មិនព្រមឡើយ។ វិវាទបានកើតឡើងតាំងពីឆ្នាំ២០១២ រហូតមកទល់ពេលនេះ ដោយសារតែក្រុមហ៊ុននៅតែបន្តសាងសង់ស្ថានីយអគ្គិសនីមានកម្លាំង៣៩៦ មេហ្គាវ៉ាត់ នៅជិតតំបន់Mateo ។
ប៉ុន្តែ ក្រុមជនជាតិដែលរស់នៅតំបន់នោះប្រឆាំងយ៉ាងខ្លាំងព្រោះអាចប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់។ ការបាញ់ប្រហារទៅលើក្រុមអ្នកដឹកនាំតវ៉ាកើតឡើងក្រោយរដ្ឋមន្ត្រីសន្តិសុខសាធារណៈលោក Alfonso Durazo បានសរសើរថារដ្ឋOaxaca ជាកន្លែងមានសុវត្ថិភាពបំផុតក្នុងប្រទេសម៉ិចស៊ីកូ៕
ដោយ៖ធី រីណា