ក្រុងប៉ោយប៉ែត៖គួរឲ្យអាសូរបុរសវ័យចំណាស់អាយុ៦៤ឆ្នាំម្នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងហេតុការណ៍ជាន់មីនបណ្តាលឲ្យផ្ទុះ នៅវេលាម៉ោង៣រសៀលថ្ងៃទី២៣ខែមិថុនា ឆ្នាំ២០២០ នៅចំណុចបង្គោលព្រំដែនកម្ពុជា-ថៃ លេខ៤៨ ស្ថិតភូមិទំនប់ដាច់.ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ដ បន្តាយមានជ័យ ។
លោក សែស វិបុល អធិការនគរបាលស្រុកអូរជ្រៅ ប្រាប់ឲ្យដឹងថា៖ ជនរងគ្រោះ ឈ្មោះញ៉ែម សឹម ភេទប្រុសអាយុ៦៤ឆ្នាំ នៅភូមិ ជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ.ខេត្តបន្ទាយមានជ័យ ។
លោកបញ្ជាក់ថា៖នៅមុនពេលកើតហេតុជនរងគ្រោះ បានដើរដាក់អន្ទាក់សត្វ នៅកន្លែងកើតហេតុចំណុចបង្គោលព្រំដែនកម្ពុជា-ថៃ លេខ៤៨ ស្ថិតភូមិទំនប់ដាច់.ឃុំអូរបីជាន់ បានជាន់មីនស្គរប្រភេទអាកា៥៨ នៅសេសសល់ពីសម័យសង្រ្គាម បណ្តាលឲ្យផ្ទុះរងរបួសធ្ងន់ដាច់ជើងទាំង២ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ការពារព្រំដែននៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំអូរបីជាន់ ទៅជួយសែង យកជនរងគ្រោះពីកន្លែងកើតហេតុដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ៕ ដោយ៖វណ្ណា