ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា គណៈកម្មការរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP11) បានប្រជុំស្តីពី ដំណើរឆ្ពោះទៅការត្រៀមរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី អឺរ៉ុប លើកទី១១ ក្រោមអធិបតីភាព លោកបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភា និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ ដោយមានការចូលរួមប្រជុំពីសំណាក់ លោក លោកស្រី ជា ប្រធាន អនុប្រធាន និងសមាជិកនៃអនុគណៈកម្មនានាចំណុះឲ្យគណៈកម្មការរៀបចំ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំលេខាធិការដ្ឋានជាតិ ASEP11 មន្រ្តីជំនាញអគ្គលេខាធិការដ្ឋានរដ្ឋសភា ព្រឹទ្ធសភា និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕
ដោយ៖សិលា