ព័ត៌មានទាន់ហេតុការណ៍៖

បោះឆ្នោតនៅម៉ុងហ្គោលី គណបក្សកាន់អំណាចទទួលបានជ័យជម្នះ

ចែករំលែក៖

តាមលទ្ធផលបោះឆ្នោតជាបឋមនៅក្នុងប្រទេសម៉ុងហ្គោលី ដែលប្រកាសដោយ(GEC) បង្ហាញឲ្យឃើញថា គណបក្សប្រជាជនម៉ុងហ្គោលី MPP កាន់អំណាច ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតសភាកាលពីថ្ងៃទី២៤ ខែមិថុនា។
លទ្ធផលរាប់សន្លឹកឆ្នោតបាន៩៩ ភាគរយបង្ហាញឲ្យឃើញថា MPP ទទួលបានកៅអីក្នុងសភាដល់ទៅ ៦៣ ក្នុងចំណោម ៧៦កៅអីក្នុងសភាម៉ុងហ្គោលី។ បើទោះបីមានចំនួនច្រើនក្តី ប៉ុន្តែនៅតិចជាងកាលពិីការបោះឆ្នោត៤ឆ្នាំមុន២កៅអីក្នុងសភា ។
ជាមួយគ្នានេះដែរ (GEC) បានលើកឡើងថា ចំនួនពលរដ្ឋទៅចូលរួមបោះឆ្នោត មានដល់ទៅ ៧៣,៦៤ភាគរយ គឺខ្ពស់ជាងការបោះឆ្នោតកាលពី៤ឆ្នាំមុន។
ម៉ុងហ្គោលីជាប្រទេសតូចមួយមានពលរដ្ឋប្រមាណជាង៣លាននាក់ ហើយមានតំណាងរាស្ត្រសរុបតែ៧៦រូបតែប៉ុណ្ណោះ។ ទាំងនោះហើយការរៀបចំបោះឆ្នោតនិងការរាប់សន្លឹកឆ្នោត ធ្វើឡើងយ៉ាងលឿននិងងាយស្រួលបំផុត៕ដោយ៖ធី រីណា


ចែករំលែក៖