ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមដំណើរជាមួយលោក អ៊ុយ សុន ព្រមទាំងក្រុមការងារសង្កាត់ព្រែកកំពឹស បាននាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញទៅសួរសុខទុក្ខលោកស្រី អុឹម ខេម ជំនួយការភូមិដំណាក់សង្កែដែលមានជម្ងឺកំពុងសម្រាកព្យាបាលនៅផ្ទះ ។
អំណោយដែលក្រុមការងារបាននាំយក ទៅជូនដល់អ្នកជំងឺ រួមមាន៖
-ថវិកាសរុបចំនួន មួយលាន បួនសែន ប្រាំម៉ឺនរៀល (១,៤៥០,០០០៛) ក្នុងនោះមានថវិកាលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ១លានរៀល, ថវិកាសង្កាត់ព្រែកកំពឹស ៤សែនរៀល និង ថវិកាលោក អ៊ុយ សុន ៥ម៉ឺនរៀល, ភេសជ្ជៈចម្រុះចំនួន៧កេស, ទឹកត្រីទឹកស៊ីអុីវ២យួរ, ទឹកដោះគោឆៅ១កេស៕
ដោយ៖ ចន្ទ លីហ្សា