ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារការិយាល័យព្រហ្មទណ្ឌនៃទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ភួង សុភ័ក្រ្ត មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌចំការមន បានដឹកនាំក្រុមការងារចូលរួមបុណ្យសពភរិយាលោកអនុសេនីយ៍ឯក អុិន សាវុធ ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមន ដែលបានទទួលមរណភាពដោយជំងឺមហារីក នៅគេហដ្ឋានក្នុងស្រុកពារាំង ខេត្តព្រៃវែង។
ក្នុងឱកាសនោះ ក្រុមការងារការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកថវិកាចំនួន ១.៥០០ដុល្លារអាមេរិក និងថវិកាដែលបានមកពីសទ្ធាជ្រះថ្លារបស់សមាជិកក្នុងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមនចំនួន ២លានរៀល ជាមួយនឹងអង្ករ៣ការុង, ទឹកសុទ្ធ២កេស ,ទឹកផ្លែឈើ១កេស, នំ១ធុងធំ ចូលបុណ្យជាមួយក្រុមគ្រួសារនៃសពទុកជាការជួយសម្រាលបន្ទុកក្នុងគ្រួសារផងដែរ ៕
ដោយ៖ ចន្ទ លីហ្សា