ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ឃ្មួញបន្តឃាត់ខ្លួនជនសង្ស័យ៤នាក់ទៀតករណីប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ៤នាក់ក្នុងករណីប្រើប្រាស់នូវសារធាតុញៀនត្រូវកម្លាំងនគរបាលប៉ុស្តិ៍ឃ្មួញធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនបានជាបន្តបន្ទាប់។

ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ខាងលើនេះគឺធ្វើឡើងកាលពីវេលាម៉ោង១៩និង៣០នាទីយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចតាមផ្លូវបេតុង ក្នុងភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ 

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់នោះមាន៖

ទី១-ឈ្មោះ​ ទ្រី ភារុណ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន  ស្នាក់នៅបន្ទប់ជួល ក្នុងភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ទី ២-ឈ្មោះ​ ម៉ា បូរី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន  ស្នាក់នៅបន្ទប់ជួល ក្នុងភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ទី៣-ឈ្មោះ​ អុល ផាន់ណៃ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់  ស្នាក់នៅផ្ទះគ្មានលេខ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ 

ទី៤-ឈ្មោះ​ ចាន់ មករា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន  ស្នាក់នៅផ្ទះគ្មានលេខ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ 

បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕

ដោយ៖ ចន្ទ លីហ្សា

 


ចែករំលែក៖