ខេត្តឧត្ដរមានជ័យ៖ បុរសម្នាក់ត្រូវបានកំលាំងមូលដ្ឋានអាវុធហត្ថស្រុកអន្លង់វែងធ្វើការឃាត់ខ្លួន នៅវេលាម៉ោង១៩៖១០នាទីយប់ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅភូមិអូរជញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ។
សមត្ថកិច្ចបានអោយដឹងថា កម្លាំង អវុធហត្ថ ស្រុកអន្លង់វែង ចំនួន០៤នាក់ អាវុធ០១ដើម រថយន្ត០១គ្រឿង ដឹកនាំដោយ អនុសេនីយ៍ត្រី ហាយ ហឿត ជំនួយការ មូលដ្ឋាន អាវុធហត្ថ ស្រុកអន្លង់វែង ចុះឃាត់ខ្លួន ឈ្មោះ មាន មុឺន ហៅ(រ៉ា) ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកសិករ បច្ចុប្បន្ន រស់នៅ ភូមិអូរជញ្ចៀន ឃុំស្រុកអន្លង់វែងនូវ ករណីហិង្សាក្នុងគ្រួសារ ស្ថិតនៅភូមិ ឃុំខាងលើ ។
បើតាមការរៀបរាប់របស់ប្រពន្ធដែលជាជនរងគ្រោះ ឈ្មោះ កែវ ស្រី អាយុ៣៨ឆ្នាំ មុខរបរ ម៉ាស្សា បានអោយដឹងថាប្តីលេងល្បែងចាញ់អស់ប្រាក់ បានយកទូរស័ព្ទបញ្ចាំគេ៣០ម៉ឺនរៀល លុះត្រឡប់មកដល់ផ្ទះសុំលុយប្រពន្ធដើម្បីលស់ទូរស័ព្ទ ប្រពន្ធមានតែដប់ម៉ឺនអោយប្តី ហើយក៏មានការឈ្លោះប្រកែកគ្នាតឹងសរសៃ ក ប្តីក៏ទាញ ដំបងវ៉ៃលើប្រពន្ធ បណ្ដាលអោយត្រូវត្រគៀក និង ដៃ ក្រោយមកជនរងគ្រោះ ក៏មកប្តឹងនៅកងរាជអាវុធហត្ថស្រុក។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅមូលដ្ឋាន អាវុធហត្ថ ស្រុកអន្លង់វែង ដើម្បីចាត់ការតាមច្បាប់។ប៉ែន នួន