ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីកាណាដា៖ នឹងមិនយកលោកស្រីម៉េង វ៉ានស៊ូ ដោះដូរជាមួយជនជាតិកាណាដា២រូបឡើយ

ចែករំលែក៖

នាយករដ្ឋមន្ត្រី កាណាដាលោក Justin Trudeau បានបញ្ជាក់ថា សំណើរដោះលែងអគ្គនាយកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនហួវៃ ដើម្បីជាការដោះដូរជាមួយជនជាតិកាណាដា២រូបដែលចិនបានចាប់ខ្លួន។
នាយករដ្ឋមន្ត្រីកាណាដាបាន បដិសេធការអំពាវនាវឲ្យផ្អាកការបញ្ជូនលោកស្រី ម៉េង វ៉ានស៊ូទៅកាន់អាមេរិក ហើយដោះលែង ដើម្បីឲ្យចិន ដោះលែងជនជាតិកាណាដា២រូបវិញ។ តាមសារព័ត៌មាន Politico បានផ្សាយថា អតីតមន្ត្រីជាន់ខ្ពស់កាណាដា១៩ រូប រួមមានទាំងអតីតចៅក្រមតុលាកាកំពូល អតីតរដ្ឋមន្ត្រីការបរទេសនិងអគ្គរដ្ឋទូតបានស្នើដល់នាយករដ្ឋមន្ត្រីកាណាដា ឲ្យដោះលែងអគ្គនាយកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ហួវៃ។
អតីតអ្នកនយោបាយទាំង១៩ រូប បានលើកឡើងថា ប្រសិនបើដោះលែងលោកស្រី ម៉េង វ៉ានស៊ូ នោះទីក្រុងប៉េកាំងក៏អាចនឹងដោះលែងពលរដ្ឋកាណាដា២ រូប គឺអតីតមន្ត្រីការបរទេស Michael Kovrig និងអ្នកជំនួញ Michael Spavor ដែលចិនចាប់ខ្លួនហើយចោទប្រកាន់ពីបទចារកិច្ច៕ដោយ៖ធី រីណា


ចែករំលែក៖