ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦

ចែករំលែក៖

ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ តាមរយៈប្រព័ន្ធវីដេអូ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។
សូមបញ្ជាក់ថា៖ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ព្រឹកមិញនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ក្រោមមូលបទ «ភាពស្អិតល្មួត និងការឆ្លើយតប» ដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ (Video Conference) នៅវិមានសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ានទាំងអស់ និងអរគុណចំពោះ លោក ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រីវៀតណាម ដែលបានសម្របសម្រួល និងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ៣៦ នេះឡើងប្រកបដោយជោគជ័យតាមវីដេអូខល៕

ដោយ៖សុខ ខេមរា


ចែករំលែក៖