ព័ត៌មានទាន់ហេតុការណ៍៖

របូតស្បែកជើង​ពេលកំពុងធ្វើដំណើរព្យុហយាត្រា ទាហានស្រីរុស្ស៊ី​ល្បីមួយរំពេច

ចែករំលែក៖

ក្នុងពិធីព្យុហយាត្រា ​ ទាហានស្រីម្នាក់របស់រុស្ស៊ី បានរបូតស្បែកជើង​​ ប៉ុន្តែនាងនៅតែធ្វើដំណើរ​ដោយជើងទទេ​​ទៅតាមក្បួនដង្ហែទទួលបានការកោតសរសើរយ៉ាងខ្លាំង​។ ក្រោយបង្ហោះរូបភាពនិងរឿងរ៉ាវលើបណ្តាញសង្គមមក គឺនាងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយឲ្យរហ្សសនាមនាងថា​ស៊ិនដេរីឡា (cinderella)​​២០២០របស់រុស្ស៊ី​។
ទាហានស្រីខាងលើមានឈ្មោះKsenia Kalchinskaya អាយុ​២៦ឆ្នាំ ទទួលបានការកោតសរសើរយ៉ាងខ្លាំង ដោយនាងបានដោះស្រាយស្ថានភាពល្អ បើទោះបី​របូតស្បែកជើងមួយចំហៀងក្តី ក៏នៅតែរក្សាជំហររហូតដល់​ក្បួនដើរបានបញ្ចប់។ មិនតែប៉ុណ្ណោះ នាងមានរូបសម្រស់ដ៏ស្រស់ស្អាត ទាក់ទាញខ្លាំង ទើប​គេឲ្យឈ្មោះថា​ជា ស៊ិនដេរីឡា​។
ដោយឃើញសកម្មភាព​ និងការដោះស្រាយស្ថានភាពបានល្អ មិនប៉ះពាល់ដល់ក្បួនដង្ហែ ឧត្តមនាវី Alexander Nosatov មេបញ្ជាការកម្លាំងកងពលប្រចាំសមុទ្រ​​Baltic ​របស់ទាហានរុស្ស៊ី​​បានចាប់អារម្មណ៍យ៉ាងខ្លាំង ក៏បានស្នើដល់កងពលផ្តល់អត្តសញ្ញាណ​ ដើម្បីទទួលបានរង្វាន់លើកទឹកចិត្ត។
ឧត្តមនាវី Alexander Nosatov បានលើកឡើងថា​«ទោះបីរបូតស្បែកជើងមួយចំហៀងក្តី ​ក៏នាងនៅតែបោះជំហានបានយ៉ាងល្អ គ្មានអ្នកណាម្នាក់ដឹងថានាងដើរជើងទទេនោះឡើយ។ សូមផ្តល់អត្តសញ្ញាណដើម្បីលើកទឹកចិត្តដាច់ដោយឡែក​លើរូបនាង»។
សូមបញ្ជាក់ថា ពិធីដង្ហែក្បួនព្យុហយាត្រាត្រូវបានធ្វើឡើងនៅថ្ងៃ២៤ ខែមិថុនា កន្លងមក៕ដោយ៖ធី រីណា


ចែករំលែក៖