ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចាប់បានឃាតករចាក់សម្លាប់ប្រពន្ធ នៅខណ្ឌកំបូល បានហើយ

ចែករំលែក៖

កំពង់ធំ៖កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្ដកំពង់ធំបានតាមប្រមាញ់ចាប់ឃាតករចាក់សម្លាប់ប្រពន្ធនៅខណ្ឌកំបូលបានហើយ។
ការឃាត់ខ្លួនឃាតកររូបនេះបានប្រព្រឹត្តទៅ នៅយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ នៅភូមិពោតាអ៊ុន សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក្រោយឃាតករូបនេះធ្វើសកម្មភាពរួចទៅពួនសម្ងំនៅទីនោះ។
សមត្ថកិច្ចបានឲ្យដឹងថា ឃាតករជាប្ដីសម្លាប់ប្រពន្ធឈ្មោះ សុខលី សម្បត្តិ អាយុ២៣ឆ្នាំមុខរបរកម្មករបានចាក់សម្លាប់ប្រពន្ធខ្លួនឯងឈ្មោះ លាង ផល្លា អាយុ២៣ឆ្នាំមុខរបរមេផ្ទះកាលយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្ទះជនរងគ្រោះ ភូមិដូនរ័ត្ន សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ក្រោយចាប់ខ្លួនបានជនដៃដល់បានសារភាពថា មូលហេតុដែលខ្លួនចាក់សម្លាប់ប្រពន្ធ ព្រោះតែរឿងប្រចណ្ឌ ហើយថ្ងៃកើតហេតុ រូបគេចាក់ប្រពន្ធតែមួយកាំបិតប៉ុណ្ណោះក៏ស្លាប់ភ្លាមៗ ក្នុងថ្លុកឈាមតែម្ដង។
បច្ចុប្បន្នឃាតកររូបនេះត្រូវបាននាំខ្លួនទៅនាយកដ្ឋានព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលជាតិដើម្បីកសាងសណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីចាត់ការតាមច្បាប់៕ដោយ៖ប្រាថ្នា


ចែករំលែក៖