ភ្នំពេញ៖ ស្រ្តីពោះធំ១ខែម្នាក់បានសម្រេចចិត្តលោតពីលើ អគារបុរីកីឡាស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ ។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋកាលពីម៉ោង ១១យប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ នៅសំណង់អគារបុរីកីឡាជាន់ទី ៦ (អគារទី៣) នៅតាមបណ្ដោយផ្លូវ២១១ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
បេីតាមការរៀបរាប់ពីបុរសម្នាក់ជាប្តីបានឲ្យដឹងថា ប្រពន្ធគាត់មានឈ្មោះ រិន ស៊ីថា អាយុ៣៣ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលជាន់ទី៦ ជាមួយកូនស្រី២នាក់ ក្នុងអគារបុរីកីឡា ហេីយមុនពេលកើតហេតុប្រពន្ធរបស់គាត់បានចូលរួមកម្មវិធីខួបកំណើតអ្នកជិតខាង ហើយញាំស្រារាងស្រវឹងស្រឿងៗ ហេីយសង្ស័យគាត់កើតមានចិត្តប្រចណ្ឌព្រមទាំងមានការប្រកែកគ្នាផង ទេីប មួយសន្ទុះក្រោយស្រាប់តែប្រពន្ធគាត់បានលោតពីលើអគារជាន់ទី៦ មកទើរនៅជាន់ទី៣ ទើបរមៀលធ្លាក់មកដីបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ក៏មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាទាក់ទងហៅ រថយន្តសង្គ្រោះមកដឹកជនរងគ្រោះទៅមន្ទីរពេទ្យភ្លាមៗ តែជា អកុសល ប្រពន្ធរបស់គាត់បានដាច់ខ្យល់ស្លាប់មុនពេលដល់មន្ទីរពេទ្យបាត់ទៅហើយ។
បន្ទាប់ពីកើតហេតសមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើកំណត់ហេតុ ចំណែកសពស្រ្តីរងគ្រោះបានយកទៅតំកល់នៅវត្តថ្វាយបង្គំដើម្បីឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ជ្រោយពេជ្រ