ខេត្តស្វាយរៀង៖ស្ត្រីចំណាស់ម្នាក់ខណះទៅយកអង្ក្រងធ្វេសប្រហែសរបូតដៃធ្លាក់ចូលទឹកស្រះបណ្ដាលអោយឈ្លក់ស្លាប់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិប្រញាប់ប្រញាលជួយស្រង់ដាក់លើគោកធ្វើចលនាដៃជើងអកុសលយឺតពេលទៅហើយ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ នៅចំណុច ភូមិស្រម៉ ឃុំបុស្សមន ស្រុករំដួល។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាស្ត្រីខាងលើមានឈ្មោះចែម សារ៉េត អាយុ ៥៩ឆ្នាំ មុខរបរកសិករ រស់ក្នុងភូមិឃុំកើតហេតុខាងលើ។
បើតាមក្រុមគ្រួសារបានប្រាប់សមត្ថកិច្ចថាមុនកើតហេតុម្ដាយរបស់ខ្លួនបានដើទៅយកអង្ក្រងនៅភូមិចាស់មួយកន្លែងខណះកំពុងឡើងស្រាប់តែរបូតដៃធ្លាក់ចូលស្រះទឹកបណ្ដាលអោយឈ្លក់ស្លាប់តែម្ដង។
ក្រោយពីទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចជំនាញអធិការនគបាលស្រុករំដួល ប៉ុស្តិ៍រដ្ឋបាលបុស្សមន និងគ្រូពេទ្យមណ្ឌលសុខភាព បានចុះមកពិនិត្យស្នាកស្នាមសាកសព(កោសលវិច្ច័យ)ឃើញថាមិនមានពាក់ព័ន្ធ និងរឿងឃាដកម្មគឺពិតជាលង់ ទឹក ស្លាប់ប្រាកដមែន។
ក្រោយពីសមត្ថកិច្ចនគរបាលស្រុកនិងគ្រូពេទ្យបានពិនិត្យសពរួចទើបប្រគល់អោយក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី។
ដោយ៖យឹមសុថាន