ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ Lewandowski ឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំរដូវកាលអាល្លឺម៉ង់Bundesliga

ចែករំលែក៖

សារព័ត៌មាន BBC Sport នៅព្រឹកថ្ងៃសៅរ៍នេះបានចុះផ្សាយថា តារាឆ្នើមប្រចាំក្រុម Bayern Munich ខ្សែប្រយុទ្ធ Robert Lewandowski បានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំរដូវកាល២០១៩-២០២០ របស់លីគកំពូលអាល្លឺម៉ង់ Bundesliga

កីឡាកររូបនេះបានក្លាយជាកីឡាករដំបូងគេដែលរកបានពិន្ទុនៅក្នុងការប្រកួតក្របខ័ណ្ឌ Bundesliga ចំនួន១១លើកជាប់ៗគ្នាកាលពីកម្មវិធីប្រកួតក្នុងលីគកំពូលអាល្លឺម៉ង់កន្លងទៅ

កីឡាករ Lewandowski បានស៊ុតបាល់បញ្ចូលទីទល់នឹងក្រុមនីមួយៗដែលកំពុងលេងនៅលីគកំពូលរបស់ប្រទេសអាល្លឺម៉ង់ដោយបានស៊ុតបាល់បញ្ចូលទីទល់នឹងក្រុម Fortuna Dusseldorf ជាលើកដំបូងនៅថ្ងៃប្រកួតសប្តាហ៍២៩ ទិន្នន័យនេះមានន័យថា កីឡាករសញ្ជាតិប៉ូឡូញរូបនេះតែងតែរកគ្រាប់បាល់បានរៀងរាល់ការប្រកួតនីមួយៗ។

ដោយបានរកគ្រាប់បាល់បានចំនួន៣៣គ្រាប់នៅក្នុងរដូវកាលនេះ Lewandowski គឺជាអ្នករកគ្រាប់បាល់បានច្រើនជាងគេ នៅ Bundesligaនិងជាលើកទី៤ក្នុងរយៈពេល៥រដូវរបស់គេ

ខ្សែបម្រើស្លាបរបស់ក្លឹប Borussia Dortmund គឺកីឡាករ Jadon Sancho ទទួលបានចំណាត់ថ្នាក់លេខ ២ និងកីឡាករ Kai Havertz មកពី Bayer Leverkusen ទទួលបានពានរង្វាន់លេខក្នុងនាមជាកីឡាកររកគ្រាប់បាល់បានច្រើននៅអាល្លឺម៉ង់រដូវកាលនេះ

កីឡាករ Timo Werner កីឡាករAmine Harit កីឡាករ ErlingHaaland និងកីឡាករ Serge Gnabry ក៏កំពុងប្រជែងគ្នាដណ្តើមយកពានរង្វាន់នេះផងដែរ ប៉ុន្តែកីឡាករ Lewandowski ទទួលបានសំឡេងគាំទ្រច្រើនជាងគេគឺ៥០ភាគរយឯណោះ

សូមបញ្ជាក់ថា ក្លឹប Bayern Munich បានឈ្នះពានរង្វាន់លីគកំពូលអាល្លឺម៉ង់ចំនួន៨ជាប់ៗគ្នា ហើយនៅតែមានសង្ឃឹមឈ្នះពានរង្វាន់DFB-Pokalនិង Champions League ទៀត។ នេះបើតាមការបញ្ជាក់របស់កីឡាករ និងគ្រូបង្វឹកក្លឹបមួយនេះ ៕

ដោយ៖ភារៈ


ចែករំលែក៖