ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួលដោយសារជំងឺគាំងបេះដូង

ចែករំលែក៖

    ភ្នំពេញ៖ បុរសម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួលមួយកន្លែងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកពិនិត្យ។  ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង ០៩ និង៣០នាទីព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចក្នុងបន្ទប់ជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ 

សមត្ថកិច្ចបានឲ្យដឹងថា៖ សពមានឈ្មោះ  សុខ រស្មី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

សមត្ថកិច្ចប៉ុស្តិ៍អូរបែកក្អមបានឲ្យដឹងថា៖ កន្លងមកបុរសខាងលើ (សព) ពេលចេញពីធ្វើការមិនដែលយកកូនសោរមកផ្ទះទេប៉ុន្តែនៅថ្ងៃទី២៥ ខែមិថុនា ឆ្នា២០២០ រូបគាត់បានយកកូនសោរក្រុមហ៊ុនមកបន្ទប់ជួល លុះដល់ថ្ងៃកើតហេតុបុគ្គលិកក្រុមហ៊ុននាំគ្នាទៅដល់កន្លែងធ្វើការតែអត់សោរចាក់ពេលនោះប្រធានគ្រប់គ្រងបានឲ្យបុគ្គលិកម្នាក់មកយកសោរពីបុរសខាងលើ (សព) តែពេលមកដល់ឡើងមើលក៏ឃើញបុរសរូបនោះដេកស្លាប់មិនដឹងតាំងពីពេលណាបាត់ទៅហើយ ៗ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញផ្នែកកោសលវិច័យបានចុះមកពិនិត្យក្រោយពីពិនិត្យរួច លោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ សន្និដ្ឋានថា សពស្លាប់ដោយជំងឺគាំងបេះដូង ។ 

សពខាងលើសមត្ថកិច្ចបានប្រគល់ឲ្យទៅក្រុមគ្រួសារធ្វើបុណ្យនៅខេត្តស្វាយរៀងតាមប្រពៃណី៕ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖