ព័ត៌មានទាន់ហេតុការណ៍៖

គួរឲ្យសោកស្ដាយ! ផ្ទះ ២ខ្នងត្រូវបានអគ្គិភ័យឆាបឆេះត្រឹមមួយប៉ប្រិចភ្នែក

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ លំនៅឋានប្រជាពលរដ្ឋចំនួន ២ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ត្រឹមតែមួយប៉ប្រិចភ្នែកតែប៉ុណ្ណោះ ដែលគេសង្ស័យអាចបណ្ដាលមកពីទុសេ្សខ្សែភ្លើង ។

 ហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យឆាបឆេះលំនៅឋានខាងលើ បានកើតឡើងនៅវេលាម៉ោង៩ និង៤៥នាទី ព្រឹកថ្ងៃសុក្រ ៦កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅភូមិ.ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

 អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានប្រាប់ថា លំនៅឋានអគ្គិភ័យឆាបឆេះ រងការខូចខាតដោយអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ សង់អំពីឈើ.ថ្មខាងក្រោមមានទំហ៊ុំ ៧ម៉ែត្រ គុណនឹង ៩ម៉ែត្រ និងផ្ទះបាយមានទំហ៊ុំ ៤ម៉្រែត្រ គុណនឹង ៥ម៉្រែត្រ ត្រូវបានភ្លើងឆេះអស់ទាំងស្រុង រួមទាំងទ្រព្យសម្បត្តិ និងសម្ភារប្រើប្រាស់មួយចំនួនធំ ។

 ប្រភពព័ត៌មានខាងលើបន្តថា ម្នាស់ផ្ទះត្រូវបានគេស្គាល់ឈ្មោះ ញឹក សារ៉ូ ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ មូលហេតុ៖ សង្ស័យបណ្ដាលមកពីទុស្សេខ្សែភ្លើង ទើបបណ្ដាលឲ្យឆាបឆេះបែបនេះតែម្ដង ករណីខាងលើគេឃើញសមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ ចុះពិនិត្យ និងស្រាវជ្រាវដើម្បីធ្វើកំណត់ហេតុ  ៕ ដោយ៖បុឹម ពិន


ចែករំលែក៖