ព័ត៌មានទាន់ហេតុការណ៍៖

តារាកំពូលទើស ម៉ៃ សុគន្ធ ព្រលះអន្ទិត កក្កដា សុភ័ណ្ឌ រឿងបួសរៀនហើយ​សរសេរអក្សរខ្មែរមិនត្រូវជ្រុង

ចែករំលែក៖

   ភ្នំពេញ៖ តារាចម្រៀង រហស្សនាម កំពូលទើស លោក ម៉ៃ សុគន្ធ ទើបនឹងបញ្ចេញសារដ៏ចាប់​អារម្មណ៍មួយជុំវិញអតីតព្រះសង្ឃ កក្កដា សុភ័ណ្ឌ ដែលគេស្គាល់ច្រើនលើបណ្តាញ​សង្គមហ្វេសប៊ុកនោះ សរសេរអក្សខ្មែរមិនទាន់បានត្រឹមត្រូវតាមអក្ខរាវិរុទ្ធ ខណៈដែលជន​នេះធ្លាប់បួសរៀនអស់ជាច្រើនវស្សា។

​ក្នុងសារបែបផ្សព្វផ្សាយផលិតផលប្រមាណបួនប្រាំបន្ទាត់របស់អន្ទិត កក្កដា សុភ័ណ្ឌ មានសំណេរជាភាសាខ្មែរដែលខុសឆ្គងជិត១០ពាក្យទៅហើយ រហូតលោក ម៉ៃសុគន្ធ បាន Screen Shoot យកមកបង្ហោះលើបណ្តាញសង្គមរបស់លោកជាមួយនឹងពាក្យរិះគន់ថា” អក្សរខ្មែរ​សរសេរមិនត្រូវជ្រុងផង កោតធ្លាប់បួសរៀនទៀតជឿដែរអី ត្រឹមភាសាជាតិ សរសេរមិនដឹងក្បាលមិនដឹងកន្ទុយចឹង😏😏😏😏😏😏ជឿទៅបងប្អូន ល្ងង់ទាំងឡាយ…”។ ជាមួយគ្នានេះតារា​រូបនេះបានបង្ហាញពីពាក្យមួយចំនួនដែលសរសេរខុសផងដែរ។ មានអ្នកលេងបណ្តាញ​សង្គមមិនតិចទេក៏បានធ្វើការរិះគន់ និងចែករំលែកអំពីសំណេរដែលមិនត្រឹមត្រូវរបស់អ្នកឆ្លង​កាត់ការបួសរៀនរូបនេះ រហូតអ្នកខ្លះលើកឡើងថាអាចពេលគ្រាដែលបួសមិនបានព្យាយាម​រៀន​សូត្រ​ទើបការសរសេរភាសាខ្មែរមិនទាន់បានត្រឹមត្រូវ។ អ្នករិះគន់ខ្លះថា ភាសាខ្មែរ​ជាភាសាជាតិ សម្រាប់អ្នកចេះដឹងមានមុខមាត់ ជាសិល្បករ អាជីវករ អ្នកជំនួញគួរ​ប្រើប្រាស់ភាសាខ្មែរឲ្យបានប្រុងប្រយ័ត្នខ្ពស់ព្រោះតែលើបណ្តាញសង្គមរបស់ពួកគេមានអ្នកមើលឃើញច្រើននិងជាគំរូមិនល្អសម្រាប់មនុស្សជំនាន់ក្រោយ។

​មិនទាន់ឃើញមានប្រតិកម្មតប ឬកែសំណេរនេះនៅឡើយទេពីសំណាក់ លោក កក្កដា សុភ័ណ្ឌ៕ ដោយ៖ វឌ្ឍនា


ចែករំលែក៖