ភ្នំពេញ៖ ព្រះតេជគុណ នី សុវណ្ណមុនីរ៉េត ដែលតែងបង្ហាញព្រះវត្តមានក្នុងពិធី និងកិច្ចការងារសង្គមជាច្រើនបានបង្ហាញសារនឹករលឹកគុណ ដល់ញោមធម៌ ពិសេសប្រមុខថ្នាក់ដឹកនាំជាច្រើនរូបដែលតែងតែជួយជ្រោមជ្រែង និងលើកកម្ពស់តម្លៃសីលធម៍គុណធម៌ក្នុងសង្គមជាតិ។
សារអមដោយរូបភាពជាច្រើនសន្លឹករបស់ស្ត្រីជាអ្នកដឹកនាំនេះត្រូវបានព្រះតេជគុណ នី សុវណ្ណមុនីរ៉េត ធ្វើការបង្ហោះឡើងកាលពីថ្ងៃទី២៦ខែមិថុនា ឆ្នាំ២០២០កន្លងទៅ ដោយ ព្រះតេជគុណមានសង្ឃដីកាថា«នៅក្នុងជាតិនេះខ្ញុំព្រះករុណាពិតជាមានសំណាងនិងសប្បាយ ចិត្តណាស់ ដែល បាន ជួប ញោម ម៉ែ ទាំងអស់ គ្នា សុទ្ធសឹង តែជាមាតានៃគុណធម៌និងមហាឧបាសិកាចិត្តបុណ្យទាំងអស់គ្នា»។ ព្រះអង្គមានសង្ឃដីកាដែរថា នៅលើភាព ជាក់ ស្តែង មាតានៃគុណធម៌ ខាងលើនេះ រមែង គិតគូ ពីប្រជារាស្ត្រ គ្រប់ស្រទាប់វណ្ណៈ មិនថាស្ថិតក្នុងកាលៈទេសៈ ណា នៅទិសទីណា តែងតែផ្តល់ក្តីសង្ឃឹម លើកទឹកចិត្តប្រកបដោយធម៌ មេត្តា មិនប្រកាន់ឋានៈ ធ្វើអោយរាស្ត្រកក់ក្តៅ និងចាត់ទុកថា ជាសំណាងបំផុត។
គួរបញ្ជាក់ដែរថាកន្លង មក ញាតិញោម ពុទ្ធបរិស័ទ ធ្លាប់ តែ ឃើញព្រះតេជគុណចិត្តធម៌ នី សុវណ្ណមុនីរ៉េត និមន្ត ចែក អំណោយ ជួយដល់ញាតិញោម ចាស់ជរា ទុរគតជន និង អ្នកខ្វះ ខាត មួយ ចំនួន។ កាយវិការប្រកប ដោយធម៌ នេះហើយ ទើបធ្វើអោយញាតិញោមទាំងឡាយ លើកទឹកចិត្តនិងសរសើរ ចំពោះ ភាព មេត្តា របស់ព្រះអង្គដែលស្រឡាញ់ អាណិត ដល់ញាតិមិត្ត ទន់ទាប ហើយមិនមែន ជាការសម្តែងបន្លំឡើយ៕ ដោយ ៖វឌ្ឍនា