ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនជាប់ចោទម្នាក់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ សហការជាមួយប៉ុស្តិ៍នគរបាលសង្កាត់អូរបែកក្អម ស្រាវជ្រាវឃាត់ខ្លួនជនជាប់ចោទម្នាក់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បញ្ជូនមកការិយាល័យចាត់ការតាមនីតិវិធី។

ជននេះមានឈ្មោះ ហ៊ុន គឹមហេង ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ (គ្មានសារធាតុញៀនក្នុងទឹកនោម) ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ៣៣ ផ្លូវលំ ក្រុម៣ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពីបទ(ឆក់កាបូបស្ពាយ) ប្រព្រឹត្តនៅចំណុចមុខហាងពិភពម៉ូត ផ្ទះលេខ១៩ សង្កាត់ជ័យជំនះ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ៨៦២ «ឆ» ដ.ច.ន ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ចេញដោយលោក កោ វណ្ឌី ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ។

បានចាប់ខ្លួនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០២៖៤៦នាទី នៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បច្ចុប្បន្ន ជនជាប់ចោទខាងលើ ត្រូវនគរបាលព្រហ្មទណ្ឌកំរិតស្រាល បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖