ព័ត៌មានទាន់ហេតុការណ៍៖

ប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃ គង់ចាំព្រះ វស្សាទាំង៣៥វត្តស្ថិតនៅក្រុងបាវិត​ និងស្រុកចន្ទ្រា​

ចែករំលែក៖

ខេត្តស្វាយរៀង៖នាយឧត្តមសេនីយ៍ មុឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិនិងជាប្រធានក្រុមការងារថ្នាក់រដ្ឋាភិបាលចុះជួយក្រុងបាវិតនិងស្រុកចន្ទ្រា​ព្រមទាំងលោកស្រី នៅថ្ងៃទី២៧​  ខែមិថុនា​ ឆ្នាំ២០២០​ បានដឹកនាំក្រុមការងារចុះជួយក្រុងបាវិតនិងស្រុកចន្ទ្រា​  ប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះ សង្ឃ គង់ចាំព្រះវស្សាទាំង៣៥វត្តដែលស្ថិតនៅក្រុងបាវិត​ និងស្រុកចន្ទ្រា​ ខេត្តស្វាយរៀង។​ 

ពិធីនេះត្រូវប្រារព្ធធ្វេីឡេីងនៅវត្តបុព្វារាម​ ហៅវត្តព្រៃយាយ​ សង្កាត់បាវិត​ ក្រុងបាវិត​ និងវត្តបទុមរង្សីហៅវត្តចេក​ ឃុំសំរោង​ ស្រុកចន្ទ្រា​ ខេត្តស្វាយរៀង​​។ 

ក្នុងពិធីប្រគេនទៀនព្រះវស្សានិងទេយ្យវត្ថុដល់ព្រះសង្ឃនាពេលនោះ លោក  មុឹង​  សំផន​ពាំនាំការផ្តាំផ្ញើសួរ សុខទុក្ខដោយក្តីនឹករលឹក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានិង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនលោកយាយ លោកតាពុទ្ធបរិស័ទ្ធ បងប្អូន ប្រជាពលរដ្ឋទាំងអស់ទូទាំងខេត្តស្វាយរៀង ដោយសម្តេចទាំងទ្វេ តែងតែគិតគូរជានិច្ចអំពីសុខទុក្ខចំពោះជីវភាពប្រចាំថ្ងៃរបស់ ប្រជាពលរដ្ឋ។

លោក មុឹង សំផនលេីកឡេីងថា​ បុណ្យចូលព្រះវស្សាគឺចាប់ផ្តើមពីថ្ងៃ១រោច ខែអាសាឍ ដល់ ថ្ងៃ១៥កើត ខែអស្សុជ មានរយះ ពេល៣ខែ ពុទ្ធបរិស័ទ្ធ បងប្អូនពលរដ្ឋខ្មែរយើង គោរពប្រណិបត្តិជារៀងរហូតមក ។   

លោក មុឹង​ សំផន​ សង្កត់ធ្ងន់ថា៖ ការប្រារព្ធធ្វើពិធីនេះបាន ដោយសារប្រទេសជាតិមានសុខសន្តិភាព ជាពិសេសបង្ហាញពីទឹកចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត គោរពស្រឡាញ់ប្រណិបត្តិ ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដើម្បីថែរក្សាការពារវិស័យព្រះពុទ្ធសាសនា ឱ្យកាន់តែមានភាពរុងរឿងនិងរីកចំរើន។​   

ក្នុងឱកាសនោះលោក  មុឹង​ សំផន​ សំណូមពរឱ្យប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការ ពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៃរលកទី២ ដោយគោរព និងអនុវត្តឱ្យខ្ជាប់ខ្ជួន នូវគោលការណ៍ រក្សាគម្លាតសង្គម និងវិធានការនានាតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសូមឱ្យប្រជាពលរដ្ឋ ទាំងអស់គ្នា ត្រូវបង្កើនការផលិតផ្នែកកសិកម្ម តាមរយះការដាំដុះ ចិញ្ចឹមសត្វ ជាដើម។ ចំណែកឯអាជ្ញាធរត្រូវតែពង្រឹងឱ្យមានប្រសិទ្ធិភាព នូវភូមិ-ឃុំ មានសុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា។

សូមបញ្ជាក់ថា​៖ ទៀនព្រះវស្សានិងទេយ្យវត្ថុ របស់លោក មុឹង​  សំផន​និងលោកស្រីព្រមទាំងក្រុមការងារប្រគេនដល់ព្រះ សង្ឃគង់ចាំព្រះវស្សា ទាំង៣៥វត្ត នៅក្រុងបាវិតនិងស្រុកចន្រ្ទា​ ខេត្តស្វាយរៀង​ រួមមាន៖ទៀនព្រះវស្សាចំនួន៣៥គូរ,​ ប្រេងកាត​ចំនួន១០៥០លីត្រ,​ អង្ករចំនួន៧តោន,​ មីចំនួន១៧៥កេស​ ,ត្រីខចំនួន៣៥កេះ,​ ទឹកសុីអុីវចំនួន៧០យួរ,​ ទឹកត្រីចំនួន៧០យួរ,​ ទឹក បរិសុទ្ធចំនួន១៧៥កេស,​ ទឹកក្រូចចំនួន១៧៥កេស​,  ទឹកដោះគោចំនួន៣៥កេស​ ,ស្កសរចំនួន១៧៥គីឡូ​ក្រាម,តែ៧០គីឡូក្រាម​និងបច្ច័យចំនួន១៧៥០ដុលារព្រមទាំងចែកជូនក្រមាថវិកាដល់យាយជី​ តាជីដែលចូលក្នុងកម្មវិធីនេះ។

បន្ទាប់ពីប្រគេនទៀនព្រះវស្សានិងទេយ្យវត្ថុដល់ព្រះសង្ឃរួមមកលោកមុឹង សំផននិងលោកស្រីព្រមទាំងក្រុមការងារបានចូលទៅអុជ ធូបនៅទួលយាយដូនដែលជាទួលមានបារមី សក្កិសិទ្ធមួយនៅក្រុងបាវិតដើម្បីសុំសេចក្តីសុខសេចក្តីចម្រើនដល់ពលរដ្ឋទូទាំងខេត្តស្វាយរៀងនិងនាំយកអំណោយចែកជូនដល់គ្រួសារទីទាល់ក្រ ចាស់ជរាចំនួន៥គ្រួសារ​ ក្នុងមួយគ្រួសារទទួលបានអង្ករ​ ១០០​គីឡូក្រាម​ មីចំនួន១កេស​ ត្រីខចំនួន២យួរ​ សំពត់១​  ក្រម៉ា១​និងថវិការមួយចំនួន​ ដេីម្បីជួយសម្រួលដល់ការលំបាករបស់បងប្អូនផងដែរ៕ដោយ៖សុខដុម

 


ចែករំលែក៖