ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរគណបក្សខណ្ឌមានជ័យ បើកកិច្ចប្រជុំពិភាក្សាការងារ កសាងគណបក្ស កសាងអង្គការសហជីព ប្រចាំខែមិថុនា ឆ្នាំ២០២០

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ៧កើត ខែ អាសាឍ ឆ្នាំ ជូត ទោស័ក .២៥៦៤ ត្រូវនិងថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង និង៣០នាទីនៅមន្ទីរគណបក្សខណ្ឌមានជ័យ បានបើកកិច្ចប្រជុំពិភាក្សាការងារ កសាងគណបក្ស កសាងអង្គការសហជីព ប្រចាំខែ មិថុនា ឆ្នាំ២០២០ ក្រោមការដឹកនាំ លោក ឌី រ័ត្នខេមរុណប្រធានលេខាធិការដ្ឋានកសាងគណបក្សកសាងអង្គការសហជីពខណ្ឌមានជ័យ

ដោយមានការចូលរួម ឯកឧត្ដម លោកជំទាវ លោក លោកស្រី ក្រុមការងារកសាងគណបក្ស កសាងអង្គការសហជីព តាមរោងចក្រសហគ្រាសគ្រឹះស្ថាន ក្នុងមូលដ្ឋានខណ្ឌមានជ័យ និងប្រធានគណៈកម្មាធិការគណបក្សសង្កាត់ទាំង៧

ក្នុងនោះដែរ លោក ឌី រ័ត្នខេមរុណ ប្រធានលេខាធិការដ្ឋានកសាងគណបក្សកសាងអង្គការសហជីព តាមរោងចក្រ សហគ្រាស គ្រឹះស្ថានក្នុងមូលដ្ឋានខណ្ឌមានជ័យ លើកឡើងនូវរបៀបវារៈ មានដូចជា៖

. បានឲ្យប្រធានគណៈកម្មាធិការគណបក្សសង្កាត់ទាំង៧ ធ្វើសេចក្ដីរាយការណ៍ អំពីស្ថានភាព សតិអារម្មណ៍ កម្មករកម្មការិនី តាមមូលដ្ឋានសង្កាត់រៀងៗខ្លួន

. ធ្វើការប្រកាសក្រុមការងារ សហជីព ចុះជួយមូលដ្ឋានសង្កាត់ទាំង៧

. ត្រៀមរៀបចំទីកន្លែង តាមផ្ទះជួល បន្ទប់ជួល កម្មករកម្មការិនី ដើម្បីបាញ់ថ្នាំទប់ស្កាត់ ការរីករាលដាលនៃជំងឺ កូវីដ១៩

. ត្រៀមរៀបចំទីតាំង សំរាប់ផ្តល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាល(បសស) ជូនបងប្អូនកម្មករក្រៅប្រព័ន្ធ ចំនួន ៨៤ នាក់ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ

.ពាក់ព័ន្ធការស្នើសុំបង្កើតក្បាលម៉ាស៊ីន ចំនួន សាខាបក្ស និងបញ្ចូលសមាជិក ចំនួន រោងចក្រ មានដូចជា

រោងចក្រ ម៉ាកាឡូត២ សាខបក្ស ចំនួន នាក់ (ក្បាលម៉ាស៊ីន) សមជិកបក្ស ចំនួន ៤៥ នាក់

រោងចក្រ ស៊្វែល សាខាបក្ស ចំនួន ១១ នាក់ (ក្បាលម៉ាស៊ីន)

រោងចក្រ ជេអេច សាខាបក្ស ចំនួន ១១ នាក់ (ក្បាលម៉ាស៊ីន)

រោងចក្រ អ៉ីក្លាត សាខាបក្ស ចំនួន នាក់ (ក្បាលម៉ាស៊ីន) សមាជិកបក្សចំនួន ៦២ នាក់ រោងចក្រ ឌីនហាន សុំបញ្ចូល សមាជិកបក្ស ចំនួន៩៤ នាក់

បន្ទប់មក លោក ឌី រ័ត្នខេមរុណ ប្រធានលេខាធិការដ្ឋាន កសាងគណបក្សកសាងអង្គការសហជីព តាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ក្នុងមូលដ្ឋានខណ្ឌមានជ័យ បានធ្វើការប្រកាស សេចក្ដីសម្រេច ស្តីពី ការកែសម្រួលសមាសភាពក្រុមការងារ កសាងគណបក្ស កសាងអង្គការសហជីព តាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ក្នុងមូលដ្ឋានសង្កាត់ទាំង៧ ខណ្ឌមានជ័យរាជធានីភ្នំពេញ ដូចខាងក្រោម

. សង្កាត់ចាក់អង្រែលើ ចំនួន នាក់

. សង្កាត់ចាក់អង្រែក្រោម ចំនួន នាក់

. សង្កាត់បឹងទំពន់ទី១ ចំនួន នាក់

. សង្កាត់បឹងទំពន់ទី២ ចំនួន នាក់

. សង្កាត់ស្ទឹងមានជ័យទី១ ចំនួន នាក់

. សង្កាត់ស្ទឹងមានជ័យទី២ ចំនួន នាក់

. សង្កាត់ស្ទឹងមានជ័យទី៣ ចំនួន ១៩ នាក់

សរុប ក្រុមការងារកសាងគណបក្ស កសាងអង្គការសហជីព តាមរោងចក្រសហគ្រាស គ្រឹះស្ថាន ក្នុងសង្កាត់ទាំង៧ នៃខណ្ឌមានជ័យ ចំនួន៤៣ នាក់៕ដោយ៖ស តារា


ចែករំលែក៖