ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ លោកវ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ និងលោកមេភូមិអូរដឹម និងប្រជាការពារ ចុះពិនិត្យកាយស្តារប្រឡាយ តាមបណ្តោយផ្លូវជាតិលេខ៤ មុខសាលាបឋមសិក្សាអូរដឹម ជាគម្រោងរបស់សាលារាជធានីភ្នំពេញ ដើម្បីរំដោះទឹក ការពារការជន់លិចនៅរដូវវស្សាខាងមុខនេះ។
ប្រឡាយមេអមផ្លូវជាតិលេខ៤ ក្រោយពីក្រុមហ៊ុនAZ ដកបញ្ឈប់គ្រប់គ្រងរួចមក ឃើញថា ការគ្រប់គ្រងស្ថិតនៅលើ អាជ្ញាធរ ហើយមានពលរដ្ឋមួយចំនួន មិនបានចូលរួមថែទាំ បែជាយកកាកសំណល់ផ្សេងៗ ចាក់ចូលក្នុងប្រឡាយ ធ្វើឲ្យរាំងស្ទះមុខទឹកហូរ ។
អាជ្ញាធរសំណូមពរដល់ប្រជាពលរដ្ឋជួយថែរក្សានិងទុកដាក់សំរាមឲ្យបានត្រឹមត្រូវចៀសវាងស្ទះប្រព័ន្ធលូ៕ដោយសុខាសែនជ័យ