ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការប៉ូលិសទីក្រុង ម៉ិចស៊ីកូស៊ីធី រងការធ្វើឃាត

ចែករំលែក៖

នៅថ្ងៃទី​២៧ខែមិថុនា ក្រុមអ្នកឯកទេសស្រាវជ្រាវ​ពីករណីបាញ់ប្រហារទៅលើស្នងការប៉ូលិសទីក្រុង Mexico City ប្រទេសម៉ិចស៊ីកូ ហើយបើរកឃើញថាជាការធ្វើឃាត​​ពីក្រុមជនល្មើសនោះ ជាការបង្ហាញឲ្យឃើញថា ​សង្គ្រាមប្រឆាំងបទល្មើសគ្រឿងញៀននៅក្នុងប្រទេសនេះនៅតែបន្ត​និងកាន់តែខ្លាំងឡើង។
កាលពីថ្ងៃទី​២៦ខែមិថុនា ខ្មាន់កាំភ្លើង បានសម្រុកចូលបាញ់ប្រហារស្នងការប៉ូលិសទីក្រុងម៉ិចស៊ីកូ លោកOmar García Harfuch​ បណ្តាលឲ្យរងរបួសធ្ងន់​។ ចំណែកអង្គរក្សរបស់លោកពីរនាក់ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ និងមនុស្សម្នាក់ផ្សេងទៀតនៅទីនោះ។​ ការបាញ់ប្រហារកើតឡើង ក្នុងពេលដែលក្រុមខ្មាន់កាំភ្លើងសម្រុកទៅលើរថយន្តរបស់លោក​ Omar ពេលបើកឆ្លងកាត់ដងផ្លូវដែលជាតំបន់​អ្នកមាន​និងបណ្តាស្ថានទូត អ្នកជំនួញធំៗរស់នៅទីនោះ។
ក្រោយការបាញ់ប្រហារបានប៉ុន្មានម៉ោង លោកOmar បានសរសេរនៅលើបណ្តាញសង្គម​Twitter ថា​ក្រុមជនល្មើស​ Jalisco New Generation Cartel ជាអ្នកបាញ់ប្រហារ។
លោក​​ Omar បានបញ្ជាក់ថា​ លោកត្រូវខ្មាន់កាំភ្លើង​បាញ់ចំ​៣ គ្រាប់​​ ប៉ុន្តែពេលនេះ ស្ថានភាពកំពុងតែល្អប្រសើរវិញហើយ​ ។ ម៉ិចស៊ីកូស៊ីធី គឺជា ទីក្រុងដែលមានសុវត្ថិភាពបំផុត មានអំពើហិង្សាកើតឡើងតិចខ្លាំងណាស់ បើទោះបីទីក្រុងផ្សេងៗក្នុងប្រទេសម៉ិចស៊ីកូមានអំពើហិង្សាការបាញ់ប្រហារកើតឡើងអត់ឈប់ឈរនោះ៕ដោយ៖ធី រីណា


ចែករំលែក៖